សមត្ថកិច្ចកំពុងស្រាវជ្រាវករណីគាស់ទូរមាសរបស់អាជីវករលក់មាសនៅស្រុកកែវសីមា កាលពីយប់មុិញ !

ចែករំលែក៖

ខេត្តមណ្ឌលគីរី : សមត្ថកិច្ចកំពុងស្រាវជ្រាវករណីគាស់ទូរមាសរបស់អាជីវករលក់មាសនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់មិញ ។

បើតាមព័ត៌មានបឋមពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, កាលពីម៉ោង១២យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសី ខេត្តមណ្ឌលគិរី មានករណីចោរធ្វើសកម្មភាពចូលគាប់ទូមាស មួយកន្លែង។
បញ្ហានេះ ដែលម្ចាស់ផ្ទះអះអាងថា បាត់បង់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ សរុបជាទឹកប្រាក់ប្រមាណជា៧ម៉ឺនដូល្លារ។

សូមបញ្ជាក់ថា, នៅកន្លែងកើតសមត្ថកិច្ចរកឃើញអង្រឹងចំនួនពីរ ដែលគេសង្ស័យថា ជារបស់ជនសង្ស័យ ។ សមត្ថកិច្ចឱ្យដឹងទៀតថា, កំណាត់អង្រឹងខាងលើត្រូវបានតជាប់គ្នា ដែលគេសង្ស័យថា ក្រុមចោរគាប់ឡើងតាមដំបូលផ្ទះធ្វើសកម្មភាពប្រមូលរបស់របរបានហើយ គេចខ្លួនបាត់ស្រមោលតែម្តង។

ជនរងគ្រោះមានឈ្មោះ ប៊ិន ខេម ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់មាស និង ប្រពន្ធ ឈ្មោះ ទឹម ណៃយៀប ភេទស្រី អាយុ៤៥ ឆ្នាំ ។

ព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងផ្សាយនៅពេលក្រោយទៀត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print