ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​០២​ ខែកុម្ភៈ​​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​!​ ខណៈ​ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៦​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១២​ករណី​ ឃាត់​មនុស្ស​​ ៣៦​នាក់​(​ស្រី​ ៤​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​​ ,ប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​​ ៩​នាក់​(​ស្រី​ ១​នាក់​)។

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ២០៣១,៤៩​ក្រាម​ និង​៣៨​កញ្ចប់​តូច​ ។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ០,៣៦​ក្រាម​ ។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​មានចំនួន​ ១១អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​​ ៩​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៩​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១,៣៣​ក្រាម​។​

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១១,៤៥​ក្រាម​។​

៣​ /​ កំពង់ចាម​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

៤​ /​ កំពត​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៣,៨៥​ក្រាម​និង​៣០​កញ្ចប់​តូច​។​

៥​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,០៦​ក្រាម​។​

៦​ /​ មណ្ឌល​គី​រី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៩,៤៥​ក្រាម​។​

៧​ /​ កោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១,៨៥​ក្រាម​។​

៨​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,៩៩​ក្រាម​។​

៩​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៨​កញ្ចប់​តូច​។​

...

ដោយឡែក​​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​
១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,៥១​ក្រាម​។​
២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ២០០០,០​ក្រាម​ និង​Wy​ ០,៣៦​ក្រាម​ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print