កុំចេះតែហ៊ាន..!! ឃេីញទូរស័ព្ទដៃទុកចោលក្នុងរថយន្តទំនងពេក​ ក៏លូកយកបានសម្រេច​ តែគេចមិនផុតពីខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្តបានសម្រេច​ តែត្រូវម្ចាស់គេទាន់ស្រែកឆោឡោ​ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវ២១៧​ ភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

    លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ បានប្រាប់ឱ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ​ ចែម​ ស៊ីថា​ អាយុ៣៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ (ដោយមានផ្ទុកសារធាតុញៀន)​ ។ រីឯជនរងគ្រោះមានឈ្មោះ​ យាង​ រ៉យ អាយុ ២៥ឆ្នាំមុខរបរបើកបររថយន្ត​  ស្នាក់នៅភូមិគិរីវង្ស​ ឃុំព្រែករំដេង​ ស្រុកគិរីវង្សខេត្តតាកែវ។

    នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ បានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ​ ជនរងគ្រោះបានបើករថយន្តចេញពីម្ដុំផ្សារដេីមគរហើយក៏បានឈប់នៅមុខគ្លីនិកឯកជនមួយកន្លែងនៅតាមផ្លូវពី២១៧​ ស្ថិតនៅភូមិខាងលេី ហើយបានចុះពីរថយន្តដោយមិនបានយកទូរសព្ទដៃម៉ាកoppo ទៅជាមួយទេ​ និងមិនបានបិទកញ្ចក់រថយន្តទៀតផង។ 

    ភ្លាមនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មកពីក្រោយ​ ឃើញឱកាសល្អ​ ក៏ឈប់ម៉ូតូលូកយកទូរសព្ទដៃដែលទុកនៅលើតាប់ឡូរថយន្ត​បានសម្រេចបំណងជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះឃើញក៏ស្រែកផ្អេីលឆោឡោ​លឺដល់កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដែលកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន​ក៏បានជួយអន្តរាគមន៍ដេញ ចាប់បានជនសង្ស័យភ្លាមៗយកទៅធ្វើការសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ តែម្ដង​ ។ 

    នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យបានឆ្លើយសារភាពថា​  រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print