ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះឲ្យបានគង់វង្ស។
នេះជាការលើកឡើងរបស់លោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាសទទួលស្គាល់ សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារសៀលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោក ឃួ ង ស្រេង បានលើកឡើងថា ការចូលរួមរបស់បងប្អូនទាំងចំនួន៣៥០នាក់ ដែលបានមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់ឲ្យឃើញ ពីការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន ក្នុងការថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។
លោកថា មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។
បន្ថែមពីនេះ លោក ឃួ ង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាចនិងស្រេកឃ្លាននបំផុត និងបានលើកឡើងពីគុណបំណាច់របស់ គណបក្ស ប្រជាជន កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។
លោកបានគូសបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើន ជឿនលឿនបាន។
លោកថា ដូច្នេះហើយ ទើបសម្តេចលះបង់គ្រប់បែបយ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអោយមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្ត គោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឲ្យប្រទេសកម្ពុជា មានឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។
លោក ឃួង ស្រេង ក៏បានសូមឲ្យសមាជិកម្នាក់ក្លាយ ជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត៕.
សំរិត