មន្ត្រីឈីលីបាននិយាយកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់ និងបានដុតបំផ្លាញព្រៃឈើជាង១៤
ហិកតា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈីលីលោក Carolina Toha បានប្រកាសថា ភ្លើងឆេះព្រៃចំនួន ៣៩កន្លែង កំពុងឆេះនៅទូទាំងប្រទេសឈីលី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់ និងបំផ្លាញផ្ទះរាប់រយខ្នង។ លោក Toha បាននិយាយថា ស្ថានភាពនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនឹងមានហានិភ័យយ៉ាងខ្លាំងដោយសារតែរលកកម្តៅនៅរដូវក្តៅដែលកំពុងប៉ះពាល់ដល់ប្រទេសឈីលី។
យោងតាមរដ្ឋមន្ត្រី Toha កងទ័ព និងយន្តហោះចំនួន៦៣គ្រឿងត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការងារពន្លត់អគ្គិភ័យ ហើយប្រទេសប្រេស៊ីលនិងអាហ្សង់ទីនក៏ត្រូវបានគេរំពឹងថានឹងជួយផងដែរ។ ប្រធានាធិបតី Gabrien Boric នៅថ្ងៃទី ៣ ខែកុម្ភៈត្រូវកាត់បន្ថយវិស្សមកាលរដូវក្តៅរបស់គាត់ឱ្យខ្លីហើយធ្វើដំណើរទៅកាន់តំបន់ Nuble និង Biobio ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតទំាងពីរដើម្បីសង្កេតមើលស្ថានភាពជាក់ស្តែង។
លោកប្រធានាធិបតី Boric បានសន្យាថានឹងកៀរគរធនធានដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងអគ្គិភ័យនិងធានាសុវត្ថិភាពដល់ប្រជាជន៕ ដោយធីរីណា
រូបថត : vov.vn