គ.ជ.ប ចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងចំនួន២ ស្រុកចំនួន១

ចែករំលែក៖

ភ្នំពេញ : គ.ជ.ប ចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគឿងសែនជ័យ នៃខេត្តក្រចេះ។
អនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ចប់ភារកិច្ច។

ប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៏ផ្ទៃមេឃ ហើយមានដេរលិនជាយដោយ អំបោះពណ៏ផ្ទៃមេឃ និងមានខ្នាតទ្រង់ទ្រាយ ដូចខាងក្រោម ៖

– មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម

– មានរូបសញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោម រូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស

– មានអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត” និង “ឆ្នាំ២០២៣ ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ
– ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាង បំពង់កាត់។

ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាម ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ចាំបាច់ត្រូវពាក់ប្រឡង់ដៃសន្តិសុខនៅដើមដៃខាង ឆ្វេងរបស់ខ្លួនដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា “គ.ជ.ប និងអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត ឆ្នាំ២០២៣”។
អគ្គលេខាធិការ គ.ជ.ប អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានអង្គភាពជំនាញ និង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print