បិសាចក្រហម Man United ហក់ឡើងឈរលេខ៣នៅ Premier League ក្រោយឈ្នះ Crystal Palace

ចែករំលែក៖

ខ្សែប្រយុទ្ធ Marcus Rashford បានបន្តការស៊ុតបញ្ចូលទីក្រោយការប្រកួត World Cup ខណៈដែលក្រុមបិសាចក្រហមManchester United បានកាត់បន្ថយមកត្រឹម១០នាក់ប៉ុណ្ណោះដែលរួចផុតពីសម្ពាធរបស់ក្រុមភ្ញៀវ Crystal Palace ដើម្បីទទួលបានជ័យជំនះក្នុង Premier League នៅ Old Trafford កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ ក្នុងលទ្ធផល២ទល់១។

 ខ្សែបម្រើ Bruno Fernandes បានបើកការស៊ុតបញ្ចូលទីពីបាល់ប៉េណាល់ទី បន្ទាប់ពី VAR អាជ្ញាកណ្តាលបានបញ្ជាក់ឃើញបាល់ដៃរបស់ Will Hughes ប៉ះបាល់នៅពេលដែល Rashford ព្យាយាមស៊ុតបញ្ចូលទីពីបញ្ជូនបាល់របស់ Luke Shaw នៅនាទីទី១៧ក្នុងតង់ទី២សម្រាប់គ្រាប់បាល់ទី១១របស់គាត់ចាប់តាំងពីត្រលប់មកពីកាតា។

 ប៉ុន្តែការប្រកួតនៅតង់ទី២បានប្រែក្លាយយ៉ាងខ្លាំងនៅពេលដែលការប្រឈមមុខដាក់គ្នាដែលបណ្តាលឱ្យទាំង Antony និងJeffrey Schlupp ត្រូវបានកាតលឿង ហើយអាជ្ញាកណ្តាលបានឆែកមើល VAR បានប្រទះឃើញ Casemiro យកដៃរបស់គាត់ចាប់កជុំរបស់ Hughes បន្ទាប់ពីការត្រួតពិនិត្យនៅទីលានប្រកួត អាជ្ញាកណ្តាល Andre Marriner បានបញ្ជូនកីឡាករប្រេស៊ីលរូបនេះដោយកាតក្រហមបណ្តេញចេញពីការប្រកួតធ្វើឲ្យគាត់ខកខានការប្រកួតក្នុងស្រុក៣ប្រកួតភ្លាមៗ។

 ខ្សែប្រយុទ្ធ Schlupp បានកាត់បន្ថយការនាំមុខរបស់ក្រុមម្ចាស់ផ្ទះ ដោយរកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៧៦ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Manchester United យកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល២ទល់១។

 ការឈ្នះលើកទី១៣ជាប់ៗគ្នារបស់ Man Utd នៅ Old Trafford បានធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាងPremier League ខណៈដែលក្រុម Crystal Palace នៅតែស្ថិតនៅលេខ១២។

 ជាមួយនឹងកីឡាករ Antony Martial មិនឃើញមានការបង្ហាញខ្លួនទេដោយសាររបួស លទ្ធផលគ្រាប់ ខណៈដែលបាល់របស់Rashford មានសារៈសំខាន់សម្រាប់ United ឥឡូវនេះគាត់មាន១៩គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយកីឡាករអង់គ្លេសរូបបេះក៏បានអះអាងការបញ្ជូនបាល់ឱ្យម្ចាស់ផ្ទះផងដែរ នៅពេលដែលការបញ្ជូនបាល់របស់គាត់ត្រូវដៃ Hughes ហើយ Fernandes ជាអ្នកស៊ុតបាល់ប៉េណាល់ទី (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print