គួរស្វែងយល់ ! អ្នកជំងឺទឹកនោមផ្អែម និងការពពោះ!

ចែករំលែក៖

ភ្នំពេញ : ការពពោះ សម្រាលបុត្រ អាចនិយាយបានថាជាវិញ្ញាសារមួយដែលលំបាកសម្រាប់ស្ត្រីគ្រប់រូប ហើយវារឹតតែពិសេសទៅទៀតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែល ចង់បានបុត្រ។ នេះជាការបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត។

ជាការពិតណាស់ ស្ត្រី អាចរៀបចំផែនការគ្រួសារបាន ដូចនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ក្តី រឺទី២ក្តី គួរគប្បី ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ផ្នែកសម្ភព និង ផ្នែកទឹកនោមផ្អែមជាមុនសិន មុននឹងផ្តើមយកបុត្រ (consultation pre-conception)។

ការជួបពិគ្រោះជាមួយគ្រូពេទ្យទឹកនោមផ្អែម អាចឲ្យអ្នកជំងឺ រៀបចំខ្លួនដូចតទៅនេះ:
១. សម្របសម្រួលការព្យាបាល ឲ្យកំរឹតជាតិស្ករបានល្អ (មធ្យមភាពកម្រឹតជាតិស្ករក្នុងឈាម រយៈពេលបីខែចុងក្រោយ HbA1c តិចជាង < 6.5%) ។
២. ស្វែងយល់ពីការបរិភោគអាហារឲ្យបានសមស្រប។
៣. ចាប់ផ្តើមរៀនប្រើអាំងស៊ុយលីន បើអ្នកជំងឺកំពុងប្រើថ្នាំគ្រាប់ (ត្បិតក្នុងកំឡុងពេលពពោះអាំងស៊ុយលីនជាថ្នាំដែលអាចជួយឲ្យជាតិស្ករបានដល់គោលដៅ និងមិនមានប៉ះពាល់ដល់ការលូតលាស់របស់គភ៌ )។
៤. សម្របសម្រួលកម្រិតអាំងស៊ុយលីនដែលត្រូវប្រើ សម្រាបអ្នកទឹកនោមផ្អែមប្រភេទទី១ ។
៥. ស្វែងយល់ពីរបៀបតាមដានជាតិស្ករក្នុងកំឡុងពេល ពពោះ។
៦. ស្វែងរកផលវិបាកនានាដែលបង្កដោយជំងឺទឹកនោមផ្អែម ពិសេសបាតភ្នែក(retinopathie diabetique) និងតម្រងនោម(nephropathie diabetique) ដែលផលវិបាកទាំងនេះអាចវិវត្តឆាប់រហ័ស ក្នុងកំឡុងពេលពពោះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print