ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ សមាជិកគណបក្សនយោបាយផ្សេងៗនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមចំនួន៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។
ពិធីទទួលសមាជិកថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ហ៊ុន សែន និងលោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុនសែនលោកអ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តកំពង់ចាម និងសមា ជិក សមាជិការគណបក្សប្រជាជនផងដែរ។
បណ្ឌិត លី សាម៉េត ថ្លែងថា ការរៀបចំពិធីជួបសំណេះ សំណាលជាមួយ បងប្អូនកូនក្មួយដែលមកពីគណបក្សភ្លើងទៀន និង គណបក្សនយោបាយនានា ដែលបានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាគឺដោយសារពួកគាត់អស់ជំនឿលើការដឹកនាំរបស់មេបក្សរបស់ខ្លួន ដែលមិនគិតពីផលប្រយោជន៍ជាតិនិងប្រជាជននោះទេ។ សមាជិកគណបក្សផ្សេងៗទាំងនោះមើលឃើញថាមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានគិតគូរអំពីផលប្រយោជន៍ប្រជាជន។
បណ្ឌិត លី សាម៉េត លើកឡើងទៀតថា ទេវតាដែលសង្រ្គោះពលរដ្ឋពិតប្រាកដគឺ សម្តេចតេជោ ហ៊ុន សែន នេះហើយដូច្នោះ សូមបងប្អូនកូនក្មួយ ដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវស្មោះត្រង់ជាមួយបក្ស ដើម្បីឲ្យសម្តេចតេជោ បន្តដឹកនាំអភិវឌ្ឍន៍ជាតិនិងប្រជាជនទៅមុខបន្តទៅទៀត។
នៅក្នុងឱកាសនោះ បណ្ឌិត លី សាម៉េត បានផ្តាំផ្ញើថា សូមឲ្យកូនក្មួយនិងប្អូនៗដែលបានរួមរស់ជាមួយគណ
បក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះ ត្រង់និងគណបក្ស ប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិ ភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បណ្ឌិត លី សាម៉េត បានបញ្ជាក់ថា« សព្វថ្ងៃនេះ ក្នុង នាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនិងគណបក្សប្រជាជនកម្ពុជា គឺយើងមិនរើសអើងនោះទេ ។ កន្លងទៅថ្មីៗនេះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសមាជិកគណបក្សផ្សេងៗទៀត ដែលបានចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «សព្វថ្ងៃនេះនយោបា យនិងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ បក្សពួកនិ យម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោ បាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»ផងដែរ៕ ដោយ៖សូរិយា