ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង បានដឹកនាំក្រុមការងារ តំណាងលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញទទួលស្វាគមន៍ លោក Saysaming SIVILAY ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ឡាវ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយកដ្ឋានអន្តោប្រវេសន៍ឡាវ គឺត្រូរបានរៀបចំឡើងដោយយោងទៅតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំឆ្នាំ២០២២ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើការងារផែនអន្តោប្រវេសន៍ រវាងអង្គភាពទាំងពីរ៕
...
ដោយ : សហការី