ប៉ៃលិន÷តាមប្រភពព័ត៍មានរបស់នគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៣ លោកអភិបាលស្រុកបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅនិង កម្លាំងប៉ុស្ថិ៍ឃុំស្ទឹងត្រង់ក្រោមឱវាទ បានចុះបង្រ្កាបករណីអ្នក
លេង ល្បែងស៊ីសងជល់មាន់ ដោយខុសច្បាប់ ០១កន្លែងនៅចំណុចដីចម្ការមួយកន្លែងដែលគេទុកចោល ក្រោយវរសេនាតូចអន្តរាគមន៍ ៥៣៤ ដែលស្ថិតនៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន,លោកបានចុះ
ដល់គោលដៅតែម្ដង ។សមត្តកិច្ចជំនាញបានបន្តថា÷ករណីខាងលើនេះឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
*អ្នកជល់មាន់ចំនួន ០៤ នាក់
ទី១. ឈ្មោះ ដួង ផង់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី២.ឈ្មោះ សាទ យឹម ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី ៣. ឈ្មោះ ធាន ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៤. ឈ្មោះ ញ៉ែម សាន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សម្ភារ:ដែលដកហូតបានមាន៖
*ម៉ូតូ ចំនួន ០៨គ្រឿង
ទី១ម៉ូតូ ម៉ាកហុងដាវេវ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង B៩០៨៨ ចំនួន ០១គ្រឿង។
ទី២ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១S-៥៩៦៧ ចំនួន ០១ គ្រឿង ។
ទី៣-ម៉ាកស៊ុយសុគីស្គុន ពណ៌ខៀវ ស្លាកលេខ ប៉ៃលិន ១A-៧៩៤២ ចំនួន ០១គ្រឿង ។
ទី៤ម៉ាកហុងដាវេវអេស ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១Q-៥២០៩ ចំនួន ០១ គ្រឿង ។ទី០៦ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន ១A-០៧២៧ ចំនួន ០១ គ្រឿង (ម៉ូតូចាស់)។
ទី០៦ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង ១J-៧៤៧៤ ចំនួន ០១ គ្រឿង ។
ទី០៧ ម៉ាកសង់ម៉ូតូចាស់ គ្មានអាវ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង ។
ទី០៨ម៉ាកវីវ៉ាម៉ូតូចាស់ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង ។
បន្ទាប់មកមាន/មាន់ជល់ ចំនួន ១៤ ក្បាល , កន្រ្តក សម្រាប់ដាក់មាន់ ចំនួន០៥ , ជញ្ចីញថ្លឹង ចំនួន ០១
, សង្វៀនសម្រាប់ជល់ ចំនួន ០១ និងស៊ុំសម្រាប់ក្រុងមាន់ ចំនួន ០៩ សម្ភារៈសម្រាប់ជល់មាន់មួយចំនួនទៀត ។
សមត្តកិច្ចនគរបាលស្រុកសាលា
ក្រៅបានបន្តទៀតថា÷វត្ថុតាងដែល
បានដកហូតនិងអ្នកជល់មាន់ចំនួន ០៤ នាក់ត្រូវបានឃាត់ខ្លួន យកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ដោយ,ស សារ៉េត