ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរ ក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសក្បាលថ្នល់រងការខូចខាត ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-1170 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជេីងមកត្បូង ក្នុងល្បឿនល្បឿន ។ លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កទៅមុខលែងរួច។
បេីតាមម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកេីតហេតុខណៈគាត់កំពុងធ្វេីដំណេីរស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយជ្រុលបុកគូទរថយន្តគាត់ធ្វេីឱ្យគាត់បន្តទៅបុកគល់ស្ពានតែម្តងហេីយរថយន្តដែលបុកគាត់នោះគេចខ្លួនបាត់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ សុខាសែនជ័យ