ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃ ពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕
...
ដោយ : សិលា