ប៉ូលិសអូទ្រីសបាននិយាយកាលពីថ្ងៃទី៥ ខែកុម្ភៈថា មនុស្សយ៉ាងតិច៨នាក់ រួមទាំងជនជាតិចិនម្នាក់ត្រូវបានសម្លាប់នៅក្នុងការធ្លាក់ព្រិលនៅភាគខាងលិចប្រទេសអូទ្រីសកាលពីចុងសប្តាហ៍កន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មាន APA របស់ប្រទេសអូទ្រីស បានផ្សាយថា អ្នកជិះស្គីជនជាតិចិនអាយុ៣២ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវបានកប់ក្នុងព្រិលនៅតំបន់ Oetztal នៃរដ្ឋ Tyrol ។ ការបាក់ព្រិលក៏បានកើតឡើងនៅក្នុងផ្នែកផ្សេងទៀតនៃ Tyrol និង Vorarlberg ជាតំបន់ជិតខាង នៅជួរភ្នំ Alpine ដ៏ពេញនិយមពីរសម្រាប់អ្នកចូលចិត្តកីឡាជិះស្គីរដូវរងា។
យោងតាម APA នៅក្នុងរដ្ឋ Tyrol មានការបាក់រអិលព្រិលចំនួន ៣០កន្លែង បណ្តាលឱ្យមនុស្ស១១ នាក់បានបាត់ខ្លួននៅថ្ងៃទី៤ខែកុម្ភៈ ។ សកម្មភាពការងារជួយសង្គ្រោះត្រូវបានរារាំងដោយសារតែអាកាសធាតុអាក្រក់។
ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំងបានបង្កើនហានិភ័យនៃការធ្លាក់ព្រិលនៅតំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់បង្កើនការព្រមានអំពីហានិភ័យនៃការធ្លាក់ព្រិលដល់កម្រិត ៤ ក្នុងចំណោម៥កម្រិត និងជំរុញឱ្យអ្នកជិះស្គីប្រុងប្រយ័ត្ន៕ ដោយធីរីណា
រូបថត : TTXVN-VNA