នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញជាអធិបតីបំពាក់ឋានន្តរសក្តិ ប្រគល់សេចក្តីប្រកាសផ្លាស់ប្ដូរ តែងតាំងមុខងារ ជូននាយទាហាននិងបិទវគ្គបំប៉នគរុកោសល្យយោធាចារ្យផ្ទៃក្នុងឆ្នាំ ២០២២ នៅសាលានាយទាហានសកម្ម(ត្មាតពង)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ បញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ ជាច្រើនរូប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរសក្តិ ប្រគល់សេចក្តីប្រកាសផ្លាស់ប្ដូរ តែងតាំងមុខងារ ជូននាយទាហាននិងបិទវគ្គបំប៉នគរុកោសល្យយោធាចារ្យផ្ទៃក្នុងឆ្នាំ ២០២២ នៅសាលានាយទាហានសកម្ម(ត្មាតពង) នៃកងយោធពលខេមរភូមិន្ទ ក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ២០២៣នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍បញ្ជាក់ទៅកាន់នាយទាហានដែលជាសិក្ខាកាមក្នុងវគ្គបំប៉នគរុកោសល្យយោធាចារ្យ ផ្ទៃក្នុងឆ្នាំ ២០២២ថា នេះគឺជាមោទនភាពរបស់ជាតិ និងកងយោធពលខេមរ ភូមិន្ទ ដែលមានយោធិនជាយោធាចារ្យមានគរុកោសល្យខ្ពស់សម្រាប់វិស័យបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់បន្តវេនបម្រើឲ្យវិស័យការពារជាតិ ពីព្រោះថា កងទ័ពគឺជាធនធានមនុស្សដែលប្រកប
ដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់ ការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួន បូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print