អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោល នូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាក់ទឹកចិត្ត មនុស្សធម៌របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺពុំអាចទទួលយកបាន នោះឡើយ

ចែករំលែក៖

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មាន ជ្រាបថា នៅថ្ងៃនេះ មានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹង ព័ត៌មាន របស់រាជរដ្ឋាភិបាល ផ្ដល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋប្រទេសនេះបានជួប គ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧.៨វ៉ិចទ័រ បានកើតឡើងនៅខេត្តភាគអាគ្នេយ៍ នៃសាធារណរដ្ឋតួកគី កាល ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អង្គភាពអ្នកនាំពាក្យ សូមជម្រាបជូនថា ការចូលរួមរំលែកទុក្ខនូវគ្រាលំបាកដ៏ធំធេងមួយនេះ របស់សាធារណរដ្ឋ តួកគី លោក បណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឱ្យកាយវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។ ត្បិតស្ថាន ភាពជាក់ស្ដែង។.
– (១)សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់ សមាជិកគ្រួសាររបស់សម្តេច។
– (២) លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកង យោធពលខេមរភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសមាជិក សមាជិកា គណ បក្សប្រជាជនកម្ពុជា គណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតំណាងជា ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ (៣) ការបរិច្ចាក កញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសកម្មភាពមនុស្សធម៌អន្តរជាតិផងដែរ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោល នូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាក់ទឹកចិត្ត មនុស្សធម៌របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចគេជោ នាយករដ្ឋមន្ត្រី គឺពុំអាចទទួលយកបាន នោះឡើយ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print