នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរឹបអូសវត្ថុតាងបទល្មើសនេសាទ ឯជនប្រព្រិត្តលោតទឹកគេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទ រឹបអូសបានវត្ថុតាងរីឯក្រុមជនប្រព្រិត្តលោតទឹកគេចខ្លួនបាត ។

ករណីសមត្ថកិច្ចនគរបាលចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីម្សិលមិញ ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផាត់សណ្ដោង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

...

យោងរបាយការណ៍នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលបានចុះផ្ទាល់ឃើញថា លទ្ធផលៈ រឹបអូសបានឧបករណ៍ដែលជាវត្ថុតាងបទល្មើសនេសាទ(ឆក់ត្រី)អាគុយចំនួន៥ធុង អាំវទ័រចំនួន១គ្រឿង ដែកឆក់ត្រីចំនួន៤គូរ ត្រីចំនួន៧គីឡូក្រាម កាណូតចំនួន២គ្រឿង និងទូកមួយ ចំពោះជនប្រព្រិត្តប្រព្រិត្តបានលោតទឹកគេចខ្លួនបាត់អស់ ចំណែកវត្ថុតាងរក្សាទុកនៅទីស្នាក់ ប៉ុន្តែក្នុងរបាយការណ៍នោះគេពុំបានបញ្ជាក់ថា ស្នាក់នោះនៅទីកន្លែងណាទេ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print