លោកស្វាយ សំអ៊ាង ដឹកនាំមន្ត្រីជំនាញនិងក្រុមការងារបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេក្នុងក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានសាងសង់ ច្រាំងទន្លេ ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេ តាមបណ្តោយមាត់ទន្លេសេកុង ព្រមទាំងកែលម្អរហេដ្ឋារចនា សម្ព័ន្ធក្នុងក្រុងស្ទឹងត្រែងមានការអញ្ជើញចូលរួមពី សំណាក់ អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុងជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងពេលចុះពិនិត្យការដ្ឋាន លោក ស្វាយ សំអ៊ាងបានលើកឡើងថា នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលផ្តល់ជូនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឲ្យប្រជាពលរដ្ឋទាំងមូលក្នុងខេត្តស្ទឹងត្រែង ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងត្រែង ក៏ដូចចូលរួមចំណែកការបង្ការនិងការពារនៃការបាក់ស្រុត ច្រាំងទន្លេ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

លោកអភិបាលខេត្ត បានបន្តថាបច្ចុប្បន្នដំណើរនៃការ សាងសង់ច្រាំងទន្លេនេះគ្រោងធ្វើប្រវែង ២៥៦ម៉ែត្រ បន្តទៀត ដោយនោះការសាងសង់បានធ្វើឡើងជាដំណាក់កាលៗ និងមានប្រវែងជាង៦ គីឡូម៉ែត្រ គិតចាប់ពី ស្ពានមិត្តភាព កម្ពុជាចិន សេកុង ដល់ស្ពានមិត្តភាពកម្ពុជាចិន មេគង្គ។

...

ក្នុងឱកាសនោះផងដែរលោកអភិបាលខេត្ត បានណែនាំមន្ត្រីជំនាញ និងក្រុមការងារឲ្យយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ច្រាំងទន្លេមួយនេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ ក្នុងការបញ្ចៀសការបាត់ស្រុតច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយតាមដងទន្លេ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងស្ទឹងត្រែងផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print