ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ១៧នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៤នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៣៣,៧៥ក្រាម និង១កញ្ចប់តូច,កេតាមីន(Ke) ស្មេីនិង ២១,៦៤ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៩អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២១,២១ក្រាម និងKe ២១,៦៤ក្រាម ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ។
៣ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៧ក្រាម ។
៤ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៥ក្រាម ។
៥ / កណ្តាល ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤១ក្រាមនិង១កញ្ចប់តូច ។
៦ / មណ្ឌលគីរី ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៨៤ក្រាម ។
៧ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៦២ក្រាម ។
៨ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ។
៩ / ព្រះសីហនុ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,២៥ក្រាម ៕ ដោយ៖សហការី