ម្ចាស់មេដាយកីឡាជិះស្គីពិភពលោកទទួលមរណភាពក្នុងវ័យ៣៧ឆ្នាំ

ចែករំលែក៖

សហព័ន្ធកីឡាជិះស្គីរដូវរងារបស់អ៊ីតាលីបានប្រកាសថា អ្នកជិះស្គីសញ្ជាតិអ៊ីតាលី Elena Fanchini បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយ និងប្រយុទ្ធជាមួយនឹងជំងឺមហារីក។

 Fanchini បានចូលរួមប្រកួតនៅកីឡាអូឡាំពិករដូវរងាឆ្នាំ២០០៦, ឆ្នាំ២០១០ និងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានបង្ខំឱ្យដកខ្លួនចេញពីកម្មវិធីPyeongchang 2018 នៅពេលដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ Fanchini បាន ឈ្នះ មេដាយ មាសចំនួន២ ក្នុង ការ ប្រកួតជិះស្គីពិភពលោក World Cup ឆ្នាំ២០០៥ និងឆ្នាំ២០១៥។

 សហព័ន្ធបានបញ្ជាក់ថានៅចុងបញ្ចប់នៃជំងឺធ្ងន់ធ្ងរ កីឡាការិនី Elena Fanchini បានទទួលមរណភាពនៅផ្ទះរបស់នាងនៅSolato”

 ក្នុងដំណឹងដ៏សោកសៅនេះ ម្ចាស់មេដាយមាសអូឡាំពិក២សម័យកាល Mikaela Shiffrin មកពីសហរដ្ឋអាមេរិក បានបង្ហោះសារក្នុងការចងចាំរបស់ Fanchini បន្ទាប់ពីនាងឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Alpine World Ski Championships

 កីឡាការិនីរូបនេះបានសរសេរថានេះគឺជាថ្ងៃដែលពោរពេញទៅដោយអារម្មណ៍។ មានរឿងជាច្រើនដែលខ្ញុំចង់ចែករំលែក ប៉ុន្តែអ្វីដែលធ្ងន់បំផុតនោះគឺការបាត់បង់ Elena Fanchini”

 នាងបានបន្ថែមថាខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារ Fanchini ទាំងមូល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កីឡា និងពិភពលោករបស់យើង ជាមួយនឹងទឹកចិត្ត និងសេចក្តីសប្បុរស។ បេះដូង ខ្ញុំ ក៏ នៅ ជាមួយ ក្រុម អ៊ីតាលី ដែរ ដែល កំពុង ឈឺ ចាប់យ៉ាង ខ្លាំង នៅ ពេល នេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print