សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនលោក ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េកម្ពុជា ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកផាក ជុងវុក (PARK Jung_Wook) ដែលត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម…។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងជំនឿជាក់ថា ក្នុងអណត្តិបេសកកម្មរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េត្រូវបានពង្រឹងពង្រីងកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំង ពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសប្បាយរីករាយ ចំពោះទំនាក់ ទំនងការទូត នៃប្រទេសយើងទាំងពីរ ហើយនឹងខិតខំពង្រឹងពង្រីក នៃទំនាក់ទំនងប្រទេសយើងទាំងពីរ ថែមទៀត ក្នុងអាណត្តិ នៃឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េនេះ។

...

លោកផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា ថា មុននឹងឯកឧត្តមមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានធ្វើការក្នុងក្រសួងពាណិជ្ជកម្ម និងវិនិយោគ អស់រយះពេលជាង៣០ឆ្នាំ នៃសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមគិតថា បទពិសោធន៍ពាណិជ្ជកម្មនេះ នឹងអាចរួមចំណែកក្នុងការលើកកម្ពស់ នៃប្រទេសទាំង២អោយកាន់តែប្រសើរថែមទៀតផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print