គណៈកម្មាធិការនាយកក្លិបអ្នក កាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការនាយកក្លិបអ្នក កាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា ។

សូមបញ្ជាក់ថា, យោងតាមសេចក្ដីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ និងអនុសាសន៍របស់ លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នក កាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា ។

គណៈកម្មាធិការនាយក កអ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជា សំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាព សារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។

ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឱ្យស្របតាមកា រវិវត្តន៍នៃយុគ្គសម័យឌីជីថល។

ដើម្បីបន្តការងារនេះឱ្យរលូន និងឱ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយកក៏នឹងបង្កើតគណៈកម្មការ
មួយទៀតដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផង

ដើម្បីសិក្សាលម្អិតនិងស៊ីជម្រៅមុននឹងឈានទៅបង្កើតឱ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រុមសីលធម៌សារព័ត៌មាន។

កអ.ក នឹងបង្កើតវេទិការពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយ ធំជាលើកដំបូងនៅអំឡុងដើមខែមេសាខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិក សមាជិកា កអ.ក ប្រមាណជាង ៥០០នាក់ មកពី១៧២ស្ថាប័ន ដើម្បីសមាជិក សមាជិកា ក.អក ទទួលបាននូវខ្លឹមសាររួមនៃក្រមសីលធម៌សារ ព័ត៌មាន និងជំរុញឱ្យមានការលើកម្ពស់គោរពក្រមសីលធម៌ដោយការទទួលខុសត្រូវខ្ពស់ ។

គណៈកម្មាធិការនាយក ក.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែ គាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ ក.អ.ក ពិសេសគំនិតផ្តួចផ្តើមស្ដីពីការបង្កើតក្រុមប្រឹក្សាក្រុមសីលធម៌សារព័ត៌មាន ដើម្បីជាប្រយោជន៍របស់អ្នកសារព័ត៌មានទាំងអស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print