ប្រទេសថៃនឹងយកពន្ធលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ការលក់ Youtubers, អ្នកលក់អនឡាញ តារាល្បី និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលរកប្រាក់ចំណូលតាមរយៈបណ្តាញអនឡាញរបស់ពួកគេ។
បើតាមលោក Lawaron Saengsanit ប្រធាននាយកដ្ឋានពន្ធដារ បុគ្គលដែលមានប្រាក់ចំណូលខ្ពស់រហូតដល់កម្រិតណាមួយត្រូវមានកាតព្វកិច្ចបង់ពន្ធ។ នាយកដ្ឋានពន្ធដារក៏នឹងអនុវត្តបច្ចេកវិទ្យាទំនើបដើម្បីជួយអ្នកដែលមានប្រាក់ចំណូលពីអាជីវកម្មអនឡាញអាចបង់ពន្ធតាមមធ្យោបាយងាយស្រួលបំផុត។ នាយកដ្ឋានពន្ធដារនៃប្រទេសថៃបាននាំយកមនុស្សជាង២សែននាក់ដែលពាក់ព័ន្ធនឹងអាជីវកម្មអនឡាញចូលក្នុងប្រព័ន្ធពន្ធជាតិដោយជោគជ័យ។
លើសពីនេះនាយកដ្ឋានពន្ធដារនឹងកាត់បន្ថយបន្ទុកពន្ធសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយនៅតែព្យាយាមរក្សាប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ផែនការនេះនឹងត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ។
សម្រាប់ឆ្នាំសារពើពន្ធ 2023 នាយកដ្ឋានពន្ធដារថៃបានកំណត់គោលដៅប្រមូលពន្ធរហូតដល់ ២.២ ពាន់ពាន់លានបាត (ប្រហែល ៦៥.៤ លានដុល្លារអាមេរិក) ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំសារពើពន្ធដោយចាប់ផ្តើមពីខែតុលា ឆ្នាំ 2022 លើសពីគោលដៅ ៦0 ពាន់លានបាត(១.៨ លានដុល្លារអាមេរិក) ដោយសារការកើនឡើងនៃពន្ធលើប្រាក់ចំណូលសាជីវកម្ម និងបុគ្គលជាចម្បងដោយសារការងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍៕ ដោយធីរីណា
រូបថត: Thai BPS