សម្ដេចតេជោ​ ហ៊ុន​ សែន​ មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ​ Min Pov​ ទាក់ទងដល់វិទ្យុVOD​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ​ Min Povទាក់ទងដល់វិទ្យុVOD​ ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​របស់​សម្ដេច​តេជោ​ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ
២០២៣វិញ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប
ចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣​ កុម្ភះ​ ២០២៣ស្អែកនេះ​ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។

...

សម្ដេចតេជោ​ សង្កត់​ធ្ងន់​ថា​ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ស្អែកនេះលោក​ ប៊ិន ឈិន​ នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឱ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ,សម្ដេច​ ទៀ បាញ់​ លោកស្រី​ វម៉ែន សំអន​ នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print