ខេត្តព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់បាន០៤ករណីផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់។
ជនសង្ស័យទាំង ០៦នាក់នេះរួមមាន ៖
១-ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ជុំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ សំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣.ឈ្មោះ លី ម៉ាត់ ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ផន ឡយ ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៥-ឈ្មោះ លៀង គឹងអ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ សុឹម វៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុង ឃុំសំរុង ខេត្តព្រះសីហនុ (អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ ) ។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៦កញ្ចប់
-ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀចំនួន០៧គ្រាប់
-ប្រភេទម្សៅក្នុងកញ្ចប់ពណ៌ខៀវសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់
-ទូរស័ព្ទដៃចំនួន០៧គ្រឿង
-ម៉ូតូ០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមច្បាប់៕ ដោយ៖សហការី