រដ្ឋមន្ត្រីក្រសួងព័ត៌មាន : តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង ! មិនដឹង អ្នកណាជាអ្នកអោយយោបល់ VOD !

ចែករំលែក៖

ភ្នំពេញ: លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារយ៉ាងខ្លីថា, តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង ! មិនដឹង អ្នកណាជាអ្នកអោយយោបល់ VOD ! តែមានតែស្ថានទូតទ ដែលប្រឹងចៀសមិនប្រើពាក្យ«សូមទោស» ! ស្ថាប័នកាសែត ប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ ! តែក៏ជាមេរៀន ដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា,  ស្តាប័នដែល មិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាបណ្ណ ដូចគ្នា !

មានអាខោន facebook មួយឈ្មោះថា ( Samean Lay ) សង្ស័យអតីតបុគ្គលិក សារព័ត៌មានខាងប្រឆាំង បានសរសេរថា, “ជាដំបូងសូមចូលរួមសោកស្តាយដល់មិត្តរួមអាជីពដែលបម្រើការងារនៅ ទីនោះ ។ ខ្ញុំគិតក្នុងចិត្តហើយថា មុននឹងក្រោយគង់នឹងឈានដល់ ដំណាក់កាលនេះ នេះហើយហៅថាបាបកម្ម ដែលចេញប្រវ័ញ្ចញើស ឈាមខ្ញុំពេលរងរបួស គ្រាន់តែស្នើសុំប្រាក់បន្តិចបន្តួចដើម្បីព្យាបាលរបួស ពេលឈប់ពីកន្លែងនេះ ក៏គេមិនអោយដែរ។ អ្នកគ្រប់គ្នាតែងតែគិតថាខ្ញុំ បានលុយរាប់ម៉ឺនដុល្លារពីម្ចាស់ជំនួយ ប៉ុន្តែសូមបញ្ជាក់ថាគ្មានបានមួយកាក់ មួយសេនទេ ក្រៅពីថ្លៃព្យាបាល។ រឿងនេះលាក់ក្នុងចិត្តរាប់ឆ្នាំមកហើយ” ។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, 

តើការប្រើពាក្យសោកស្តាយនិងសូម       អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។

សម្តេចតេជោ មានប្រសាសន៍ថា, តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។

សម្តេចមានប្រសាសន៍ថា, ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈ

ពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវ: ដែលអស់លោកចង់ផ្សាយដោយអចេតនា

នោះ?។

សម្តេចតេជោ បានលើកឡើងថា, ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូម

ការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។

សម្តេចតេជោ ថ្លែងថា, ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿង នេះដោយឲ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជា

កំហិត។

សម្តេចតេជោ បញ្ជាក់ថា, សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។

សម្តេចតេជោបន្តថា, យើងបិទតែការផ្សាយគ្រប់ប្រភេទនៃ

វិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ ទ្រព្យសម្បត្តិរបស់គេទេ។

សម្តេចតេជោ បញ្ជាក់ថា, សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យ

វិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។

សម្តេចបន្តថា, សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែង

រកការងារធ្វើនៅកន្លែងផ្សេងទៀត៕

ដោយ  : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print