ខេត្តកំពង់ស្ពឺ៖បងប្អូនប្រជាពលរដ្ឋបានសំណូមពរសូមឲ្យអាជ្ញាធរ និងគណកម្មការផ្សារកំពង់ស្ពឺជួយពិនិត្យមើលបងប្អូន
ក្រុមអាជីវកលក់បន្លែត្រីសាច់លើផ្លូវសាធារណ:បង្កឲ្យកកស្ទះផ្លូវចូលទៅសាលាខេត្តកំពង់ស្ពឺបន្ទាប់ពីពួកគាត់បាននាំគ្នាដាក់ពីបណ្តឹងជាច្រើនដងតែគ្មានដំណោះស្រាយ។
រូបភាពទាំងនេះពលរដ្ឋបានផ្ញើមកជូនអង្គភាពយើងដើម្បីឲ្យជួយផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៣ខែកម្ភះឆ្នាំ២០២៣ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពីអាជីវកម្នាក់តំណាងក្រុមអាជីវកចំនួន២៣១តូបមានឈ្មោះ ខៀវ ចាន់ឡា បាននិយាយថាពួកគាត់បាននាំគ្នាធ្វើពាក្យបណ្តឹងស្នើសុំអាជ្ញាធរក្រុងច្បារមនឲ្យជួយរៀបចំការលក់ដូរក្រុមអាជីវកត្រង់ចំណុចរុង្វង់មូលដើមលាភមុខផ្សារកំពង់ស្ពឺឲ្យទៅលក់នៅដីឈួន កម្សាន្តវិញ ព្រោះថាតាំងពីក្រុមអាជីវកកន្លែងលោកឈួនកម្សាន្តមកដាក់ត្រង់ចំណុចខាងលើនេះបានឲ្យពួកគាត់លក់ដូមិនដាច់សោះសព្វថ្ងៃនឹងណាមួយពួកគាត់សព្វចំពាក់លុយធនាគារផងត្រូវបង់រាល់ខែ។
ព្រោះបងប្អូនអ្នកដើរទិញម្ហូបអាហាពួកគាត់លេងចូលផ្សារអស់ហើយដោយសារអ្នកលក់ដូរនៅខាងរង្វង់មូលមានលក់ដូរបន្លែត្រីសាចគ្រុបប្រភេទណាមួយពួកគាត់មិនចាំដើរទិញឈប់ម៉ូតូឬរថយន្តទិញបានទៅហើយ។
គាត់បានបន្តទៀតថាបើសិនមានបងប្អូនណាមកឈប់ម៉ូតូពីមុខផ្សារដើចូលទៅទិញបន្លែត្រីសាច់ខាងត្រូវសន្តាប់ធ្នាប់ក្រុងចាប់លើម៉ូតូទៅសាលាក្រុងហើយដោយប្រើលេះថាបង្កឲ្យកកស្ទះ។
ទើបពួកគាត់សម្រេចចិត្តនាំគ្នាដាក់លក់ដូរលើផ្លូវសាធារណះមុខផ្សារកំពង់ស្ពឺមានការកកស្ទះដើម្បីឲ្យអាជ្ញាធរក្រុងច្បារមនបានហៅពួកគាត់ទៅដោះស្រាយបណ្តឹងដែលពួកគាត់បានទាមទា។
ក្រោមកាលើកឡើងពីកង្វល់របស់ក្រុមអាជីវកចំនួន២៣១តូបក្រុមអ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ទឹម ផានូ ភអិបាលក្រុងច្បារមនដើម្បីសូមការបកស្រាយលោកអភិបាលក្រុងបាននិយាយថាលោកបានឲ្យគណះកម្មការផ្សារហៅបងប្អូនក្រុមអាជីវកទាំងអ្នកលក់នៅក្នុងផ្សារនឹងរង្វង់មូលមុខផ្សារមកសាលាក្រុងដើម្បីដោះស្រាយនៅរសៀលថ្ងៃទី១៣ខែកម្ភះនេះហើយលើនឹងព្យាយាមសម្របសម្រួលពួកគាត់ឲ្យតូវគ្នាវិញ៕ ដោយ៖ចន្ទ លីហ្សា