ភ្នំពេញ : បន្ទាប់ពីសារព័ត៌មាន VOD បង្ហាញនូវចរិកផ្គើន មិនគោរព នូវ ក្រមសីលធម៌ វិជ្ជាជីវៈ ច្បាប់ ស្តីពី របបសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារ មិនអញ្ជើញដឹកនាំប្រតិភូទៅទស្សនកិច្ចប្រទេសឡាវ យ៉ាងដូច្នេះថា , យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះ
ឡើយ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ សម្តេចលើកឡើងថា, តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយស សូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយ
កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។
សម្តេចថ្លែងបន្តថា, ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភ: ២០២៣ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់ លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះ
ទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ៕
ដោយ : សុខ ខេមរា