ប្រធានាធិបតីអាល្លឺម៉ង់ និងលោកស្រីអញ្ជើញមកដល់ព្រលានយន្តហោះខេត្តសៀមរាប ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រីអែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល០៣ថ្ងៃ នៅកម្ពុជា។

អញ្ជើញទទួលការមកដល់របស់ប្រធានាធិបតី និងលោកស្រី រួមមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងលោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាលោកហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier ) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់អញ្ជើញទៅទស្សនកិច្ចអង្គការ Halo Trust ក្នុងកម្មវិធីស្វែង យល់អំពីការរុករកមីនមិនទាន់ផ្ទុះ និងបំផ្ទុះមីន អញ្ជើញទស្សនាប្រាសាទអង្គរវត្តប្រាសាទ បាយ័ន ប្រាសាទ តាព្រហ្ម តំបន់ប្រវត្តិ សាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត។

...

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជានាពេលនេះគឺជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រជាជន និងប្រទេសទាំងពីរ ហើយដំណើរទស្សន កិច្ចជាប្រវត្តិ សាស្ត្រនេះ គឺជាមិត្តភាពព្រម ទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនិងពង្រឹងបន្ថែមទៀតនៅចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print