នគរបាលស្រុកត្រាំកក់​ នៃស្នងការខេត្តតាកែវ​ ឃាត់ខ្លួនក្មេងទំនេីង២នាក់​ដែលជិះម៉ូតូផ្ចាប់ដោយកាំបិត​

ចែករំលែក៖

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់​ នៅវេលាម៉ោង ២៤.០០នាទី​ ថ្ងៃចន្ទ ៨រោចខែមាឃឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៣​ នៅចំណុចភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់(ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៩-៨០) ជិះម៉ូតូមួយគ្រឿងធុនC125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1.A T1350។
​ ជនសង្ស័យទាំង០២នាក់រួមមាន​ ៖​ ទី១-ឈ្មោះ ញឹម រដ្ឋា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ និងទី២-ឈ្មោះ ម៉េង ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ក្រោយឆែកឆេរបានឃើញអាវុធ(កាំបិតបាំងតោពណ៌ស តដងឈើប្រវែង ៥០ សង់ទីម៉ែត្រចំនួន០១)។
​ ក្នុងប្រតិបត្តិការ​នេះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលដំបូងខេត្តតាកែវ ទេីបកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាងម៉ូតូនិងកាំបិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print