មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះទទួល មរណៈភាព នៅមន្ទីរពេទ្យកម្រិត២របស់អង្គការសហ ប្រជាជាតិ កំពុងត្រៀមបញ្ជូនមកប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា សពលោកវរសេនីយ៍ ទោ ភឿក ជីវ័ន មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះ ដែលបានទទួលមរណៈភាព នៅមន្ទីរពេទ្យកម្រិត ២របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនតាមជើងយន្តហោះរបស់អង្គការសហ ប្រជាជាតិ ពីតំបន់ទេសាលីត ទៅកាន់ទីក្រុងបាម៉ាកូ ដើម្បីត្រៀមបញ្ជូនបន្តមកប្រទេសកម្ពុជាវិញ។

លោកវរសេនីយ៍ទោ ភឿក ជីវ័ន បានទទួលមរណៈភាពដោយសារជំងឺសួតធ្ងន់ធ្ងរ។ លោក ជីវ័ន បានចេញទៅបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលពីខែធ្នូ ២០២២ កន្លងទៅនេះ។ លោកវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បំរើការជាមេបញ្ជាមការរងកងអនុ សេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ប្រចាំតំបន់តេសាលីត បានរងពលីជីវិតនៅវេលាម៉ោង ១០ និង១៥នាទីយប់ នៅប្រទេសម៉ាលីថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៣ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា តាមការធ្វើរោគវិនិច្ឆ័យបឋមរបស់ក្រុមពេទ្យឲ្យដឹងថា ការពលីជីវិតនោះ គឺបណ្តាលមកពីបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាជំងឺប្រចាំកាយរបស់គាត់ ហើយការធ្វើតេស្ត គឺមិនមានរោគសញ្ញាមេរោគកូវីដ-១៩នោះទេ។

នាយឧត្តមសេនីយ៍បន្តថា ពេលនេះក្រុមពេទ្យអង្គការ សហប្រជាជាតិបាននិងកំពុងធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិនីច្ឆ័យរកមូលហេតុនៃការរងពលីនោះពិត ប្រាកដ ដើម្បីបញ្ជូនទៅទីបញ្ហាធំ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិច ហើយប្រសិនបើការទទួលមរណៈភាពនោះស្ថិតក្នុងនៅលក្ខខណ្ឌរបស់UN គឺភាគីUNអាចនឹងផ្តល់សំណងជាថវិកាជូនគ្រួសារសពប្រមាណ ៧ ម៉ឺនដុល្លាអាមេរិចផងដែរ។

...

នាយឧត្តមសេនីយ៍បានឲ្យដឹងដែរថា ដោយឡែកនៅគេហដ្ឋានគ្រួសារសពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត ក៏បាននិងកំពុងធ្វើពិធីបុណ្យសព ដោយមានថ្នាក់ដឹកនាំសាច់ញ្ញាតិចូលរួមរំលែកទុក្ខ និងរងចាំទទួលសពមកពីប្រទេសម៉ាលីផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print