ប្រយ័ត្នចាញ់បោក Page ( LOAN KH ) ផ្សព្វផ្សាយ ករណីមានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្ត ដោយគ្មានត្រូវការដាក់របស់បញ្ចាំអោយសោះ !

ចែករំលែក៖

ភ្នំពេញ : ល្បិចបោក អំពើទុច្ចរិត នៃជនសង្គមងងឹត បានប្រើប្រាស់គ្រប់ធ្យោបាយ តាមរយៈ ផេក ហ្វេសប៊ុក ផ្សព្វផ្សាយ ជាការទាក់ទាញ ងាយធ្វើអោយប្រជាពលរដ្ឋ ដែលខ្វះខាត ជឿជាក់ ទុកចិត្ត ខណៈបញ្ជាក់ថា, កម្ចីប្រាក់ដោយមិនចាំបាច់ដាក់របស់បញ្ចាំ ផ្តល់សេវារហ័សទាន់ចិត្ត ទីបំផុត ! ពួកនេះបោកតាមរយៈ facebook ប្រព័ន្ធ Telegram ដោយអោយអ្នកជឿធ្វើតាមការណែនាំ របស់គេតាម ប្រព័ន្ធ Telegram នោះ ។

សូមបញ្ជាក់ថា, Page ( LOAN KH ) បានផ្សព្វផ្សាយជាល្បិចបោកថា, ( ក្រៅពី​ផ្តល់​ជូន​ឥណទាន​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​ ​ឬ​ ​ពង្រីក​អាជីវកម្ម​ ​​ ​កំពុង​ផ្តល់​ជូន​ប្រាក់​ក​ម្ចី​ដើម្បី​គាំទ្រ​ដល់​ដំណើរ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ផង​ដែរ​
ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688 ) ។

គេផ្សព្វផ្សាយបន្តបន្ទាប់ថា, *សូមស្វាគមន៍មកកាន់ក្រុមហ៊ុន(LOAN KH ប្រាក់កម្ចី )
មានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្ត
កម្ចីសម្រាប់អាជីវកម្ម – អ្នកធ្វើការ ឬអ្នករកស៊ីដែលកំពុងខ្វះខាត
“អត្រាការប្រាក់១%”
“ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688
*សូមស្វាគមន៍មកកាន់ក្រុមហ៊ុន(LOAN KH ប្រាក់កម្ចី )
មានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្ត
កម្ចីសម្រាប់អាជីវកម្ម – អ្នកធ្វើការ ឬអ្នករកស៊ីដែលកំពុងខ្វះខាត
“អត្រាការប្រាក់១%”
“ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688 ។

តាមរយៈវិធីបោក ដោយបង្ហាញអាជ្ញាបណ្ណ ក្រុមហ៊ុន បង់បាតង់ក្រុមហ៊ុន ឯកសារផ្សេងៗ ឈានដល់អតិថិជន ទុកចិត្ត ចង់ខ្ចីប្រាក់ មានន័យថាចូលក្នុងអន្ទាក់ក្រុមទុច្ចរិតទាំងនេះ ឆក់ឱកាសយកលុយ ផុយ !
លោក វ៉ា រតនា អ្នកខេត្តសៀមរាបម្នាក់ បានរៀបរាប់ថា, ខ្ញុំដឹងថា, ខាងផេក ( LOAN KH ) គាត់បោកដែរ ប៉ុន្តែខ្ញុំចង់ដឹង និងតាមដាន ក៏សម្រេចចិត្តសាកល្បងខ្ចីចំនួន 5 ពាន់ដុល្លារ ក្នុងអត្រាការប្រាក់មួយភាគរយ ។ ក្រោយមកខាង( LOAN KH ) បានតម្រូវឲ្យខ្ញុំផ្ដល់អត្តសញ្ញាណប័ណ្ណ ផ្ដល់លេខគណនី ធនាគារ ហើយមិនត្រូវការដាក់របស់បញ្ចាំឡើយ។ គេត្រូវតម្រូវឲ្យបង់ប្រាក់ចំនួន 150 ដុល្លារដំបូង ដើម្បីជាសេវាបំពេញបែបបទធ្វើកិច្ចសន្យាក្នុងការខ្ចីប្រាក់ ឆ្លើយឆ្លងតាមប្រព័ន្ធ Telegram ដោយគេបញ្ជាក់ថា, ពួកគេជាបុគ្គលិករបស់ក្រុមហ៊ុនហ្នឹង និងបង្ហាញកាតបុគ្គលិក បង្ហាញរូបថត បង្ហាញអត្តសញ្ញាណប័ណ្ណ ប៉ុន្តែធាតុពិតមិនដឹងជាពួកគេយករូបថតអ្នកណាមកបង្ហាញទេ។
លោក វ៉ា រតនា បានបន្តថា, បន្ទាប់ពីលោកបានបង់ចំនួន 150 ដុល្លាររួច តាមរយៈគណនីវីង ខាង( LOAN KH ) ក៏បានបញ្ជាក់បន្ថែមថា, ឯកសារដែលត្រូវទទួលប្រាក់បានធ្វើរួចរាល់ និងសូមបង់ប្រាក់ចំនួន 500 ដុល្លារបន្ថែមទៀត ដើម្បីទទួលបានលេខកូដចំនួន 6 ខ្ទង់ក្នុងការបើកប្រាក់។ ក្នុងនោះគេផ្ញើសារយ៉ាងដូច្នេះថា, ( លេខសម្ងាត់៦ខ្ទង់របស់លោកអ្នក 369874 សូមបញ្ចូល លេខសម្ងាត់នៅកន្លែងដកទឹកប្រាក់ ) សារធ្វើឡើងនៅថ្ងៃ(2023-02-13 15:12:30) ។

ពេលដាក់លុយគេហើយ ក៏បន្តផ្ញើសារបន្តថា, ( លោកអ្នកបានបង់ថ្លៃសេវាលេខសម្ងាត់បានដោយជោជ័យ សូមធ្វើការរង់ចាំប្រព័ន្ធកំពុងដំណើការជូន ) សារធ្វើឡើងនៅថ្ងៃ 2023-02-13 11:11:23 ។

ក្រោយមកគេមានបច្ចេកទេសបោកយកលុយបន្ថែមទៀតដោយផ្ញើរសារមកថា, ( ដើម្បីទទួលបានលេខសម្ងាត់ ៦ខ្ទង់ ដកទឹកប្រាក់ ចូលក្នុង គណនីរបស់លោកអ្នក សូមធ្វើការ បង់ថ្លៃសេវាលេខសម្ងាត់ 500$ ក្រោយពេលបង់រួចរាល់នឹងទទួលបានលេខសម្ងាត់៦ខ្ទង់ គណនីវីង : 096-494-2715 ឈ្មោះ គណនី KH KH ។ នេះជាល្បិចយកលុយចំនួន 500 ដុល្លារទៀត។ ដោយគេបោកប្រាស់ថា, បើប្រគល់ 500 ដុល្លារទៀត ខាងក្រុមហ៊ុននិងបង់ប្រាក់ចំនួន 5.000 ដុល្លារ ចូលក្នុងគណនេយ្យរបស់អតិថិជនជាស្វ័យប្រវត្តិ ទីបំផុតក្រុមហ៊ុននេះបោកទាំងស្រុង គឺបិទប្រព័ន្ធអនឡាញតែម្ដង ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ខណៈលេខគ្រប់ប្រព័ន្ធ ដែលពួកគេយកមកប្រើបោកអតិថិជន ត្រូវបានបិទ។ ក្នុងនោះសូម្បីតែអ្នករងគ្រោះ ក៏បាននិយាយថា, ពេលបានទទួលប្រាក់ហើយ ពួកគេបិទលេខទូរសព្ទ បិទអនឡាញតាមប្រព័ន្ធ Telegram និងប្លុក facebook យើងចោលតែម្តង។
ជុំវិញបញ្ហានេះ សូមសមត្ថកិច្ចនគរបាលជំនាញ របស់អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋានរាជធានី-ខេត្ត និងខាងបច្ចេកទេសក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ មេត្តាធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញនូវក្រុមជនសង្គមងងឹត ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈ ផេក facebook ប្រព័ន្ធ Telegram ក្នុងការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋធ្វើឲ្យគាត់បាត់បង់ថវិកាយ៉ាងច្រើននោះ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print