លោក យក់ ង៉ុយ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពមន្ត្រីអប់រំស្ដីពី «តួនាទីអ្នកនាំពាក្យ និងព័ត៌មានអប់រំ»

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពមន្ត្រីអប់រំស្ដីពី «តួនាទីអ្នកនាំពាក្យ និងព័ត៌មានអប់រំ» នៅវិទ្យាល័យសុរាម្រឹត ដោយមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីដែលជាគ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងជួយឲ្យមន្រ្តីអប់រំដែលបានចូលរួម ទទួលបាននូវចំណេះដឹងបន្ថែមលើជំនាញក្នុងការប្រមូលព័ត៌មាន ការសរសេរព័ត៌មាន ការសម្ភាសន៍យកព័ត៌មាន ការបង្កើតកម្រងសំណួរក្នុងប្រមូលព័ត៌មាន និងជំនាញទំនាក់ទំនងសាធារណៈក្នុងការទទួល និងឆ្លើយតបព័ត៌មានអប់រំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជំនាញវិជ្ជាជីវៈច្បាស់លាស់៕

1 (2)

1 (1)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print