នៅថ្ងៃទី១០ ខែមិថុនា នេះ មានការបាញ់ប្រហាររបស់កម្លាំងសន្តិសុខ Kazakhstan និងក្រុមជនសង្ស័យថាជាក្រុមភេរវកម្មបណ្ដាលឲ្យមានមនុស្ស ២០នាក់ស្លាប់។
គណកម្មធិការសន្តិសុខ កាហ្សាស្ថាន បដិសេធអធិប្បាយព័ត៌មានលម្អិតជុំវិញការបញ់ប្រហារខាងលើ។ ប៉ូលិសបានបាញ់ទៅលើជនសង្ស័យដោយសារតែក្រុមនោះមិនព្រមលើកដៃ ហើយថែមទាំងតដៃជាមួយប៉ូលិសទៀតផង។
ប៉ុលិសមិនទាន់អាចបញ្ចាក់បានថា មានក្រុមណាមួយនៅពីក្រោយសកម្មភាពខាងលើ ។ ប៉ូលិសបានអះអាងថា អ្នកដែលស្លាប់នោះគឺជាក្រុមភេរវករ។
កន្លងមកប្រធានាធិបតីកាហ្សាស្ថានលោក Nursultan Nazarbayev បានប្រកាសថា ខ្មាន់កាំភ្លើងជ្រុលនិយមបានទទួលស្គាល់រាល់សកម្មភាពវាយប្រហារកន្លងមក។ ក្រុមជ្រុលនិយមគឺមានភាពជិនស្និតនិងក្រុមភេរវកម្ម IS ៕
ដោយ៖ សាធី
...