លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ចំនួន ១០ចំណុចៗ ដូចខាងក្រោម :

១- រឿងរំលាយវីអូឌីគឺជាកំហុសរបស់វីអូឌី = មិនពាក់ព័ន្ធនឹងប្រជាពលរដ្ឋទេ?

២- មជ្ឈមណ្ឌលព័ត៌មានឯករាជ្យដែលផ្សាយព័ត៌មានលំអៀង = គឺជាមជ្ឈមណ្ឌលព័ត៌មានមិនឯករាជ្យ?

៣-  គេទុកពេលឲ្យកែតម្រូវនិងសុំទោសគ្រប់គ្រាន់ហើយ = តែនៅរឹងរូសមិនព្រមទទួលស្គាល់កំហុស?

៤- ចាំមើលមើនៅពេលបាត់បង់វីអូឌី = តើសង្គមកម្ពុជាទៅជាយ៉ាងណា? ខ្មៅងងឹតដូចពួកប្រឆាំងថាដែរឬទេ?

៥- បុគ្គលិកវីអូឌីមិនត្រូវបន្ទោសអ្នកដទៃទេ = ត្រូវបន្ទោសមេរបស់ខ្លួនដែលដឹកនាំមិនល្អ?

៦- ការបង្កើនការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា = កាន់តែធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់កាន់តែធ្ងន់កថែមទៀត?

៧- មិនត្រូវសម្តែងការសោកស្តាយពីការលុបអាជ្ញាប័ណ្ណវីអូឌីទេ = ត្រូវសម្តែងការសោកស្តាយពីការមិនទទួលខុសត្រូវចំពោះការផ្សាយខ្វះក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានរបស់វីអូឌីទើបសម?

៨- ការវាយតម្លៃដាក់ពិន្ទុទាបខាងសេរីភាពសារព័ត៌មាននៅកម្ពុជា = មានតាំងពីមុនវីអូឌីត្រូវរំលាយចោលម៉្លេះ?

៩- ទោះឆ្លើយគេចវេសយ៉ាងណាក៏ការបន្លំស្នាមមេដៃខុសច្បាប់ = ក៏ក្នុងនាមជាប្រធានស្ថានិកគណបក្សមិនអាចឆ្លើយយករួចខ្លួនបានដែរ?

១០- ការនិយាយរបស់ពួកប្រឆាំងពីរឿងលុបអាជ្ញាប័ណ្ណវីអូឌី = គឺជាការដុតកម្តៅមិនមែនយកទឹកទៅធ្វើឲ្យត្រជាក់ទេ?៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print