ខេត្តបន្ទាយមានជ័យ : រឿងរត់ការឯកសារប្លង់ផ្ទៈរយៈពេល៣ខែមិនបាន ម្ចាស់ប្តឹង នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនចាងហ្វាងសារព័ត៌មាន(ខ្មែរជាយដែន) ពីបទឆបោកលុយចំនួន៣.២០០ដុល្លារ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា, មន្ត្រីនគរបាលយុត្តិធម៌បានឃាត់ខ្លួនឈ្មោះ អ៊ុង ថាប់បារាំង ហៅបារាំង អាយុ៥៦ឆ្នាំ (មានមុខរបរជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែន) ដែលមានស្រុកកំណើតភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី អាស័យដ្ឋាននភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ ដែលត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួនឈ្មោះ អ៊ុង ថាប់បារាំង ហៅបារាំង (ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន)នេះយោងតាមបណ្តឹងរបស់ឈ្មោះ គង់ ចំរើន ភេទប្រុសអាយុ៥៧ឆ្នាំ បានប្តឹងឈ្មោះ អ៊ុង ថាប់បារាំង ហៅបារាំង ក្នុងករណីអោយជួយរត់ការឯកសារកាត់ប្លង់ផ្ទៈល្វែងនៅបូរីដួងច័ន្ទ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយប្លង់ផ្ទៈល្វែងនេះជាកម្មសិទ្ធិរបស់ឪពុកម្តាយប្អូនធម៌ឈ្មោះ ហែម សំគិត ហៅពៅ ភេទស្រីអាយុ៤៧ឆ្នាំស្នាក់នៅបូរីដួងច័ន្ទ។
សេចក្តីប្រកាសព័ត៌មានបន្តថា, ឈ្មោះ គង់ ចំរើន បានប្រគល់ប្រាក់អោយទៅឈ្មោះ អ៊ុង ថាប់បារាំង ហៅបារាំង ជាអ្នកសារព័ត៌មានខ្មែរជាយដែន ចំនួន២លើកលើកទី១.នៅអំឡុងខែមិថុនា ឆ្នាំ២០១៨ មានចំនួនទឹកប្រាក់ចំនួន១.៥០០ដុល្លានៅហាងកាហ្វេផ្សារអគ្គថ្មីស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងលើកទី២.នៅអំឡុងខែកក្តដា ឆ្នាំ២០១៨ទឹកប្រាក់ចំនួន១.៧០០ដុល្លា នៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយឈ្មោះ អ៊ុង ថាប់បារាំង ហៅបារាំង ធានារត់ការឯកសារកាត់ប្លង់ផ្ទៈអោយរួចរាល់រយៈពេល៣ខែ។
បន្ទាប់ពីទទួលបានប្រាក់ហើយរយៈពេលបីក្រោយមកឈ្មោះ គង់ ចំរើន បានទៅសួររឿងឯកសារប្លង់ផ្ទៈ ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង បានឆ្លើយដោះសារនិងចុចទូរស័ព្ទលែងលើកគេចវេសរហូត។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣មន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង នៅមុខប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានបញ្ជូនមកសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានចោទប្រកាន់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ពីបទ(ឆបោក)ប្រព្រឹត្តនភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត និងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីអំឡុងឆ្នាំ២០១៨កន្លងទៅ។
បទល្មើសដែលមានបញ្ញាត្តិអោយផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទ័ណ្ឌនឺងបានបញ្ជូនទៅចៅក្រមស៊ើបសួរ បានធ្វើនីតិវិធីសួរចម្លើយជនត្រូវចោទបានពិនិត្យអង្គហេតុ អង្គច្បាប់ ដោយបានរកឃើញតម្រុយពិរុទ្ធភាពហើយបានចេញដិការសម្រេចឃុំខ្លួនជាបណ្តុះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនិតិវិធី។
ពាក់ព័ន្ធនិងអំពើប្រព្រឹត្តរបស់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលខុសត្រូវតាមច្បាប់ ។ ករណីនេះជាការប្រព្រឹត្តដោយ បុគ្គល ជាមួយជនរងគ្រោះតែប៉ុណ្ណោះ ៕
ដោយ : សហការី