ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងតែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន
ជ័យ។
ជនសង្ស័យឈ្មោះចាន់ ធា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីឈ្មោះសុខ សីហាភេទប្រុស អាយុ១៨ឆ្នាំត្រូវជាប្អូនបង្កេីតជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុបងស្រីរបស់ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1X-8509 នៅមុខបន្ទប់ជួល។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ដេីរចូលទៅអូសម៉ូតូបំណងជិះចេញ តែភ្លាមនោះរូបខ្លួនក៏មកទាន់ឃេីញដូចនេះក៏សួរថា បងយកម៉ូតូខ្ញុំទៅណា? បន្ទាប់មកជនសង្ស័យក៏វាយរូបខ្លួនមួយដៃ រួចព្យាយាមរត់គេចខ្លួនទេីបខ្លួនស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗនិងរកឃេីញដែកសម្រាប់កាច់សោ.កម៉ូតូមួយឈុតទៀតផងហើយក៏បានប្រគល់ជូនសមត្ថកិច្ចតែម្តង។
បេីតាមអ្នកលាងម៉ូតូនៅក្បែរនោះបានឱ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-0476 មកទុកឱ្យគាត់លាង រួចដេីរចេញទៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមកទេីបមានការភ្ញាក់ផ្អេីលថាជនសង្ស័យខាងលេីលួចម៉ូតូគេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ ដោយ៖សុខាសែនជ័យ