អ៊ុយក្រែនចោទរុស្ស៊ីថាបានប្រើ បាល់ឡុងចារកម្ម

ចែករំលែក៖

អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃទី១៥ ខែកុម្ភៈថា ប្រព័ន្ធការពារដែនអាកាសនៅជិតទីក្រុង Kiev បានរកឃើញនិងបាញ់ទម្លាក់ប៉េងប៉ោងចំនួន ៦ ដែលគេជឿថាប្រើដោយរុស្ស៊ី។

យោងតាមលោក Yuri Ignat អ្នកនាំពាក្យរបស់យោធាអ៊ុយក្រែនបានឱ្យដឹងថា ប៉េងប៉ោងដែលបានរកឃើញនៅលើមេឃលើរដ្ឋធានីនៃប្រទេសនេះអាចបំពាក់ជាមួយឧបករណ៍ឈ្លបយកការណ៍ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងគៀវមិនមានប្រសិទ្ធភាព។
អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឱ្យដឹងថា បាល់ឡុងរបស់រុស្សុីចំនួន៦ បានហោះនៅក្នុងដែនអាកាសរដ្ឋធានីកៀវ ហើយបាល់ឡុងទាំងនេះស្ទើរតែទាំងអស់ត្រូវបានបាញ់ទម្លាក់។
បើតាមអាជ្ញាធរអ៊ុយក្រែន បាល់ឡុងរបស់រុស្ស៉ីមានបំពាក់ដោយឧបករណ៍ស៊ើបការណ៍ តែមិនបានបញ្ជាក់លម្អិតថាតើបាល់ឡុងទាំងនេះហោះលើរដ្ឋធានីកៀវកាលពីថ្ងៃណានោះទេ បើទោះជាស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះក៏ដោយ។ បន្ថែមពីលើនេះ នៅមុនការប្រកាសនេះដែរ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៉ីណាត (Yuriy Ihnat) បានឱ្យដឹងថានៅពេលបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីក៏អាចធ្លាប់បានប្រើបាល់ឡុងជាច្រើនផងដែរ ដើម្បីស៊ើបការណ៍លើទីក្រុងកៀវ ជំនួសយន្ដហោះដ្រូនស៊ើបការណ៍។
ខាងរុស្ស៉ីមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការអះអាងរបស់អ៊ុយក្រែន ហើយឧប្បត្តិហេតុបាល់ឡុងនេះបានកើតឡើងបន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់បាល់ឡុងមួយរបស់ចិនកាលពីពេលថ្មីៗនេះ និងចាប់ពីពេលនេះមកដែរ ប្រទេសមួយចំនួនបានរាយការណ៍ជាបន្តបន្ទាប់ពីការប្រទះឃើញបាល់ឡុងនៅក្នុងដែនអាកាសរបស់ពួកគេ៕ ដោយធីរីណា

...

រូប​ថត​ : VTC News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print