ករណីលិចទូកឆ្លងទន្លេមេគង្គខេត្តស្ទឹងត្រែងពេលនេះសមត្ថកិច្ចរកឃើញសព៣នាក់ហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលនិងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជនរងគ្រោះចំនួន ៤ នាក់ដែលបាត់ខ្លួនដោយការលិចទូកក្នុងដងទន្លេមេគង្គពេលនេះបានរកឃើញកូនស្រី និងចៅម្នាក់ទៀតហើយ។ ដូច្នេះ នៅសល់តែចៅប្រុសម្នាក់ទៀតទេ នៅមិនទាន់រកឃើញនៅឡើយ។

មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលនិងកងរាជអាវុធហត្ថខេត្តស្ទឹង ត្រែងសមត្ថកិច្ចបានដុតដៃ ដុតជើងទាំងយប់នៅក្នុងការស្វែងរកជនរងគ្រោះ ក្រែងលោហ៍ នៅមានជីវិតក្នុង ករណីលិចទូកឆ្លងទន្លេមេគង្គ ។ ប៉ុន្តែជាអកុសលនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣នេះសមត្ថកិច្ចរកឃើញ សព ពីរនាក់ទៀតគឺជាកូនស្រី និងចៅស្រីរបស់ក្រុមគ្រួសារជនរងគ្រោះ។។

កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈជនរងគ្រោះមួយគ្រួសារមានគ្នាចំនួន ៨ នាក់បានលិចទូកបាត់ខ្លួនចំនួន៤នាក់មានឪពុក,កូនស្រីបង្កើតម្នាក់ និងចៅពីរនាក់នៅចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ ជាឪពុកបានរកឃើញសពនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈនេះ។ ដោយឡែកកូនឈ្មោះម៉ី សុគ្រី ភេទស្រី អាយុ​២៥ឆ្នាំ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ ៨ឆ្នាំ (ត្រូវជាចៅ) បានរកឃើញហើយនៅព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ,នៅតែចៅប្រុសឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាចៅ) ម្នាក់ប៉ុណ្ណោះមិនទាន់រកឃើញ។

លោកមេប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះឪពុកកូនស្រីរួមទាំងចៅពីរនាក់មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង គ្រួសារនេះមាន៨នាក់ជិះទូកក្នុងគោលបំណងទៅធ្វើ កម្មករលីឥដ្ឋតែក៏ត្រូវជួបហេតុការណ៍ដ៏រន្ធត់នេះត្រូវបានទឹកគួចលិចទូកបណ្ដាលឲ្យបាត់សមាជិកគ្រួសារអស់៤ នាក់និង៤នាក់ត្រូវបានសង្គ្រោះទាន់ពេលវេលា។

បើតាមការឲ្យដឹងពីលោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សាមគ្គីក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី ១៦ កុម្ភៈឆ្នាំ២០២៣ នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នឹងពាំនាំនៅអំណោយ និងថវិកាមួយចំនួនផ្ដល់ជូនក្រុមគ្រួសាររងគ្រោះដើម្បីដោះស្រាយទុក្ខលំបាកដល់ក្រុមគ្រួសារជនរងគ្រោះដោយសារលេិចទូក។

...

នៅថ្ងៃទី ១៦ កុម្ភៈនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តរួមជាមួយកម្លាំកងរាជអាវុធហត្ថខេត្តបាននិងខិតខំស្វះ ស្វែងរុករក ជនរងគ្រោះម្នាក់ទៀត ដែលរំពឹងថាអាចនឹងរកឃើញនៅក្នុងពេលឆាប់ៗនេះ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print