ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

ចែករំលែក៖

ភ្នំពេញ : ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដូចជា សេចក្ដីណែនាំលេខ ៣៦៧៣ អយក.សណន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការលើកកម្ពស់សុខភាព អនាម័យ និង សុវត្ថិភាពចំណីអាហារតាមសាលារៀន និងសេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអាហារប្រកបដោយសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ទោះជាយ៉ាងនេះក៍ដោយ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃ អាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាល ភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណ៏អាហារ និងការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។

ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹង ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណ៏អាហារ អនាម័យ និងបរិស្ថានសិក្សានៅតាម គ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម ៖

ក- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានភារកិច្ច៖

ក.១- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវធ្វើការណែនាំលម្អិតបន្តដល់ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាក្រោមឱវាទ ក្នុងការពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់នូវការលើកកម្ពស់ សុវត្ថិភាពនិងសុខុមាលភាពចំណី អាហារត្រូវជំរុញមន្ត្រីទទួលបន្ទុកការងារសុខភាពសិក្សា ក្នុងការពង្រឹងការគ្រប់គ្រង ការសម្រប សម្រួល ការអប់រំផ្សព្វផ្សាយ ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ ដោយសហការជាមួយអ្នកពាក់ព័ន្ធត្រូវចាត់តាំងមន្ត្រីធ្វើការពិនិត្យតាមដានជាទៀងទាត់និងធ្វើរបាយការណ៍បូកសរុបលទ្ធផល ការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណ៏អាហាររៀងរាល់ឆមាស ន ឆ្នាំសិក្សានីមួយៗ រួចផ្ញើជូននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការចុះអន្តរាគមន៍បន្ទាន់ដល់គ្រឹះស្ថានសិក្សាករណីមានពុលចំណីអាហារ ឬហានិភ័យសុខភាពផ្សេងទៀត។

សូមអាននូវខ្លឹមសារទាំងស្រុង របស់ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ដូចខាងក្រោម ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print