រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី និងរដ្ឋាភិបាល រដ្ឋ Queensland បានប្រកាសនៅថ្ងៃទី ១៧ ខែកុម្ភៈថា នឹងចំណាយប្រាក់សរុបចំនួន៧.១ ពាន់លាន AUD (4.9 ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីតាំងថ្មី និងជួសជុលកន្លែងដែលមានស្រាប់ ក្នុងការរៀបចំប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Brisbane នាចុងឆ្នាំ 2032 ។
អាស្រ័យហេតុនេះ រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ថវិកាចំនួន2.5 ពាន់លាន AUD ដើម្បីអភិវឌ្ឍកីឡដ្ឋាន Brisbane Arena ដែលជាពហុកីឡដ្ឋាន និងសង្វៀនកីឡាដែលមានកៅអី ១៧.០០០ ខណៈដែលរដ្ឋាភិបាល Queensland នឹងផ្តល់ថវិកាចំនួន 2,7 ពាន់លាន AUD ដើម្បីសាងសង់ទីលានកីឡា Cricket Gabba ឡើងវិញ។ ការសាងសង់កីឡដ្ឋាន Brisbane Arena គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ 2027 ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2030។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាយករដ្ឋមន្ត្រី Anthony Albanese និងនាយករដ្ឋមន្ត្រី Queensland លោកស្រី Annastacia Palaszczuk បានប្រកាសថា ភាគីទាំងពីរនឹងរួមចំណែកសមាមាត្រ 50/50 ដើម្បីសាងសង់ឬថែមទាំងធ្វើឱ្យប្រសើរឡើងនូវកន្លែងកីឡាសរុបចំនួន ១៦ជាមួយនឹងការវិនិយោគចំនួន 1.87 ពាន់លាន AUD ។
Brisbane នឹងក្លាយជាទីក្រុងទីបីរបស់អូស្ត្រាលីដែលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ បន្ទាប់ពីទីក្រុង Melbourne ក្នុងឆ្នាំ 1956 និងទីក្រុង Sydney ក្នុងឆ្នាំ 2000។
ព្រឹត្តិការណ៍កីឡានេះត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំនួន ៨.១ ពាន់លានដុល្លារអូស្ត្រាលីដល់សេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់ Queensland និងច្រើនជាង 17.6 ពាន់លានដុល្លារអូស្ត្រាលីដល់ប្រទេសអូស្ត្រាលី៕ ដោយធីរីណា
រូបថត : TTXVN-VNA