ក្រសួងកិច្ចការនារី មានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់

ចែករំលែក៖

ភ្នំពេញ : ក្រសួងកិច្ចការនារី សូមគូសបញ្ជាក់សាជាថ្មីថា ក្រសួងមានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់ និងមិនគាំទ្រនូវរាល់អំពើទាំងឡាយណា ដែលនាំឱ្យបែកបាក់ អាប់ឱនកិត្តិយស បំផ្លាញសេចក្ដីថ្លៃថ្នូរ សុភមង្គល និងភាពសុខដុមរមនារបស់គ្រួសារ និងសង្គម ព្រមទាំងប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ យើង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកិច្ចនារី នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងកិច្ចការនារីមានកិត្តិយស សូមគោរពជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់ស្ថានភាពស្ត្រី និងការពារសិទ្ធិស្ត្រីគ្រប់រូបក្នុងព្រះរាជា ណាចក្រកម្ពុជា។ កន្លងមក ក្រសួងសង្កេតឃើញថា រាល់ពេលដែលលេចឡើងនូវបញ្ហាវិវាទគ្រួសារ តាមសារព័ត៌មាន ឬបណ្តាញទំនាក់ទំនងសង្គម តែងតែមានបុគ្គល ធ្វើការបញ្ចេញមតិ និងបកស្រាយ តាមទស្សនៈបុគ្គល ខ្លួនឯង ដែលនាំឱ្យមានការភាន់ច្រឡំ និងពុំមែនជាទស្សនៈផ្លូវការឆ្លុះបញ្ចាំងពីគោលជំហររបស់ក្រសួងកិច្ចការនារីនោះទេ។

ក្រសួងកិច្ចការនារី សូមគូសបញ្ជាក់សាជាថ្មីថា ក្រសួងមានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់ និងមិនគាំទ្រនូវរាល់អំពើទាំងឡាយណា ដែលនាំឱ្យបែកបាក់ អាប់ឱនកិត្តិយស បំផ្លាញសេចក្ដីថ្លៃថ្នូរ សុភមង្គល និងភាពសុខដុមរមនារបស់គ្រួសារ និងសង្គម ព្រមទាំងប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ យើង។

ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្ដីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃគ្រួសារខ្មែរ ប្រកបដោយសុភមង្គល និងភាពសុខដុមរមនាតទៅមុខទៀត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print