អ្នកគាំទ្រម្នាក់ត្រូវបានកាត់ទោសពីបទវាយដំលើអ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal

ចែករំលែក៖

បុរស ម្នាក់ ត្រូវ បាន ហាមប្រាម មិន ឱ្យមើលការប្រកួត បាល់ទាត់ រយៈពេល ឆ្នាំ បន្ទាប់ ពី គាត់ បាន វាយ ប្រហារ អ្នក ចាំទីAaron Ramsdale របស់ ក្រុម Arsenal នៅ ក្នុង ការ ប្រកួត បាល់ ទាត់ ភាគ ខាង ជើង ទីក្រុង ឡុង។ Ramsdale វ័យ២៤ឆ្នាំត្រូវបានទាត់ចំពីក្រោយ បន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល នៅកីឡដ្ឋាន Tottenham Hotspur កាលពីខែមករា។

 Joseph Watts អាយុ៣៥ឆ្នាំមកពី Dalston ភាគខាងកើតទីក្រុងឡុងបានបង្ហាញខ្លួននៅតុលាការ Uxbridge Magistrates ជាកន្លែងដែលគាត់បានសារភាពថា មានកំហុសក្នុងការវាយដំ។ គាត់ក៏ត្រូវបានធ្វើកិច្ចសន្យារក្សាសណ្តាប់ធ្នាប់សហគមន៍ និងប្រាប់ឱ្យបង់ប្រាក់សំណងដល់ Ramsdale ចំនួន១០០ផោន។

Ramsdale បានដើរតួយ៉ាងសំខាន់ក្នុងការធានាបានជ័យជម្នះ របស់ Arsenal រវាងគូប្រជែងជិតស្និទ្ធទាំង២កាលពីថ្ងៃទី១៥ខែមករា។ តុលាការ បានឲ្យដឹង ថា គាត់ បាន ប្រារព្ធ ពិធី ទទួល ជ័យ ជម្នះ ហើយ បានអបអរ របស់ គាត់ ក្រោយពី គ្រាប់ បាល់ចូល ន្ទាប់មក គាត់ ត្រូវ បាន គេ វាយដំ។

 អ្នកគាំទ្រក្រុម Tottenham លោក Watts បានរត់ចុះពីលើជណ្តើរពីកន្លែងដែលគាត់កំពុងអង្គុយ ឡើងលើរនាំងមួយ និងទៅលើផ្ទាំងបដាផ្សាយពាណិជ្ជកម្ម មុនពេលទាត់ Ramsdale ពីក្រោយ ហើយរត់ត្រឡប់ទៅកន្លែងឈរវិញ។ គាត់ក៏បានសារភាពថា បានបោះកាក់ចំនួន៤នៅលើទីលានក្នុងអំឡុងពេលប្រកួត។

 នៅក្នុងសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះដែលបានអះអាងទៅកាន់តុលាការ អ្នកចាំទី Ramsdale បាននិយាយថា គាត់ត្រូវតែទៅជួបអ្នកម៉ាស្សា ដោយសារតែខ្នងរបស់គាត់មានអារម្មណ៍ថា ធ្ងន់ប៉ុន្តែមិនមានស្នាមនៅលើស្បែករបស់គាត់ទេ។

 គាត់បាននិយាយថាខ្ញុំមិនដែលមាននរណាម្នាក់ចូលក្នុងទីលាន ហើយទាត់ខ្ញុំទេ ខ្ញុំគិតថា វាមិនអាចទទួលយកបានទេដែលខ្ញុំគួរតែត្រូវបានគេវាយដំនៅកន្លែងធ្វើការ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបន្ថែមថា គាត់មានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះឧប្បត្តិហេតុស្រដៀងគ្នានេះដែលកើតឡើងនាពេលអនាគត។

 អ្នកបង្កហេតុ Watts បានសារភាពថា គាត់ស្រវឹងនៅពេលនោះមាន៦កាក់ដែលបានបោះចូលទីលាន ខណៈដែលតុលាការបានស្តាប់ថា គាត់ត្រូវបានគេចាត់ទុកថាមានចរិតល្អ។ បន្ថែមពីលើការចោទប្រកាន់ពីបទបង្ករបួសស្នាម គាត់បានសារភាពថា មានកំហុសក្នុងការគប់កាំជ្រួចទៅកាន់កន្លែងលេងបាល់ទាត់ ហើយបន្តទៅតំបន់ដែលនៅជាប់នឹងកន្លែងលេង។

 ភ្លាមៗបន្ទាប់ពីការវាយប្រហារ ក្លិបTottenham បានប្រកាសថា អ្នកគាំទ្រនឹងប្រឈមមុខនឹងការហាមឃាត់ជាបន្ទាន់។ សមាគមកីឡាករបាល់ទាត់អាជីព (PFA) និងសមាគមបាល់ទាត់ (FA) អង់គ្លេសក៏បានថ្កោលទោសចំពោះអ្វីដែលបានកើតឡើងផងដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print