ប៊ុលហ្គារី៖ មនុស្សបួននាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់មនុស្ស១៨នាក់ក្នុងរថយន្តដឹកទំនិញ

ចែករំលែក៖

ប៉ូលីសប៊ុលហ្គារីបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងមនុស្ស ១៨នាក់ដែលបានស្លាប់នៅក្នុងរថយន្តដឹកទំនិញដែលគេបោះបង់ចោលនៅក្នុងប្រទេសនេះ។

អគ្គរដ្ឋអាជ្ញារង Borislav Sarafov បាននិយាយកាលពីថ្ងៃទី ១៧ ខែកុម្ភៈថា ជនសង្ស័យ៤នាក់ត្រូវបានឃុំខ្លួនក្នុងករណីជនចំណាកស្រុកចំនួន១៨នាក់ដែលបានស្លាប់នៅក្នុងរថយន្តដឹកទំនិញនៅជិតភូមិ Lokorsko ។ មនុស្សទាំងនេះត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២៤ ម៉ោងក្រោយប៉ូលិសរកឃើញរថយន្តខាងលើ។
បើតាមលោក Borislav Sarafov ប្រសិនបើគេបញ្ជាក់ថា មនុស្សទាំង៤នាក់មានជាប់ពាក់ព័ន្ធក្នុងករណីស្លាប់មនុស្សខាងលើនេះនឹងត្រូវចោទប្រកាន់។ លោកថា ករណីនេះពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្សខុសច្បាប់។
ការស៊ើបអង្កេតដំបូងរបស់ប៉ូលិសបានកំណត់ថា ជនចំណាកស្រុកបានឆ្លងព្រំដែនទៅកាន់ប្រទេសប៊ុលហ្គារី ចំណាយពេលពីរបីថ្ងៃនៅក្នុងព្រៃក្បែរទីក្រុង Yambol ហើយបន្ទាប់មកបានឡើងលើឡានដឹកទំនិញដែលបានចុះបញ្ជីនៅ Burgas (កន្លែងដែលពួកគេត្រូវបានរកឃើញ)។ មនុស្ស ១៨ នាក់បានស្លាប់ដោយសារការថប់ដង្ហើម។
អគ្គរដ្ឋអាជ្ញារង លោក Borislav Sarafov បាននិយាយថា មានអ្នកនៅរស់រានមានជីវិតចំនួន ៣៤នាក់ ហើយពួកគេទាំងអស់បាននិយាយថា ពួកគេជាពលរដ្ឋអាហ្វហ្គានីស្ថាន។ សេវាស៊ើបអង្កេតជាតិ (NIS) របស់ប្រទេសប៊ុលហ្គារី កំពុងសាកសួរមនុស្សមួយចំនួនក្នុងសំណុំរឿងនេះ។ ជនចំណាកស្រុកជាច្រើននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក សារ៉ាហ្វូវ បាននិយាយថា បច្ចុប្បន្ននេះមានមនុស្សបីនាក់ត្រូវបានឃុំខ្លួនក្រោមច្បាប់របស់ក្រសួងមហាផ្ទៃប៊ុលហ្គារី មិនមានការចោទប្រកាន់ណាមួយត្រូវបាននាំមកនោះប្រកាសនោះឡើយ។ ប៉ូលិសកំពុងស្រាវជ្រាវរកកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ។
ប្រធានស្នងការ Atanas Ilkov មកពីទីភ្នាក់ងារប៉ូលិសជាតិប៊ុលហ្គារី បាននិយាយថា មនុស្សទីបួនត្រូវបានចាប់ខ្លួន ដែលជាអ្នកបើកបររថយន្តមកពី Burgas ។
អ្នកស៊ើបអង្កេត NIS រដ្ឋអាជ្ញាមកពីការិយាល័យរដ្ឋអាជ្ញាទីក្រុង Sofia និងមន្ត្រីមកពីក្រសួងមហាផ្ទៃប៊ុលហ្គារីកំពុងពិនិត្យមើលទីតាំងដែលរថយន្តដឹកទំនិញត្រូវបានរកឃើញ៕ ដោយធីរីណា

...

រូប​ថត​ :  Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print