យោងតាមកាសែត The Siasat Daily បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានពណ៌នាការផ្ទុះឡើងយ៉ាងគំហុកនៃជំងឺអុតស្វាយថាជាគ្រាអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ PHEIC។
នៅក្នុងខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការនូវការផ្ទុះឡើងនៃជំងឺអុតស្វាយនៅខាងក្រៅតំបន់ដែលរងផលប៉ះពាល់ជាប្រពៃណីនៅក្នុងទ្វីបអាហ្រ្វិក ដើម្បីក្លាយជា PHEIC ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតដែលចេញដោយទីភ្នាក់ងារសុខភាពពិភពលោក ។
ថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ WHO បាននិយាយថា អ្នកជំនាញបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការឆ្លើយតបរបស់ពិភពលោកចំពោះការផ្ទុះជំងឺអុតស្វាយ។ ចំនួនករណីដែលបានកត់ត្រាបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅតែបន្តកត់ត្រាអត្រាកើតជំងឺអុតស្វាយដដែល ខណៈប្រទេសផ្សេងទៀតនៅតែមានករណីជាច្រើនដែលមិនទាន់រាយការណ៍។ ដូច្នេះហើយ គណៈកម្មាធិការជំនាញរបស់អង្គការសុខភាពពិភពលោក និងជាអគ្គលេខាធិការអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ជំងឺអុតស្វាយនៅតែជាជំងឺដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈអន្តរជាតិ។
ស្ថិតិចុងក្រោយរបស់ WHO បង្ហាញថា ហានិភ័យនៃការផ្ទុះជំងឺស្វាសកលឥឡូវនេះត្រូវបានវាយតម្លៃថាជាមធ្យម។ ទន្ទឹមនឹងនេះ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច មានកម្រិតទាប។
យោងតាមអង្គការសុខភាពពិភពលោក ផែនការត្រៀមបង្ការ និងឆ្លើយតបនឹងការផ្ទុះឡើងនៃជម្ងឺស្វាយ ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ដើម្បីដឹកនាំសកម្មភាពសម្របសម្រួលសម្រាប់សុខភាពសាធារណៈនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ 2023 ៕ ដោយធីរីណា
រូបថត : zingnews