ព្រហើនមែន ចោរមួយក្រុមមានគ្នា៣នាក់ ចូលភ្ជង់ប្លន់ហាងប្តូរប្រាក់ ម៉ារីបោះពុម្ព ទាំងព្រឹកនៅភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់ជាមួយនិងមធ្យោបាយម៉ូតូមួយគ្រឿង និងកាំភ្លើង២ដើមចូលភ្ជង់ប្លន់ហាងដូរលុយយីហោ ម៉ារីណាបោះពុម្ព កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០០៧ ក្រុម៩ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យស្ត្រីជាអ្នកបម្រើម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ខណៈម្ចាស់ទីតាំងប្តូរប្រាក់ជាមួយនិងក្រុមចោរប៉ះទង្គិចគ្នា ប្រតាយប្រតប់ ជនល្មើសក៏បានយកកាំភ្លើងវាយក្បាលជនរងគ្រោះរួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាពយកទៅជាមួយកាបូបប្រាក់ទៀតផង។

សមត្ថកិច្ចមិនទាន់ធ្វើការក្តាប់មុខសញ្ញាក្រុមជនសង្ស័យជាចោរប្លន់បាននៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋ មហាជនភ្ញាក់ផ្អើល និងចាត់ទុកថាក្រុមជនល្មើសហាក់ដូចជាព្រហើន ឬឆ្លៀតឱកាសពេលសមត្ថកិច្ចនិងអាជ្ញាធរកំពុងមមាញឹកចុះបង្ក្រាប និងរដ្ឋបាលគ្រឿងញៀន ក៏ដូចជាចុះចែកអំណោយដល់ប្រជាពលរដ្ឋនោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តគមន៍សាកសួរពីជនរងគ្រោះ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការក្តាប់មុខសញ្ញា៕

f8b27b8d-d157-41f0-a8ab-d8db1add1733

a2c0ae75-76ec-43b3-bc30-3cb028f4201f

c196f39e-50bf-4238-b183-7ac993aacb25

a4b86ba1-41aa-4ff6-9b21-45c134ca031b

f8c9240a-9331-43c6-9ad5-da2fb57c8a18

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print