ក្រុមបិសាចក្រហម Manchester United បានបន្តជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការប្រកួតសប្តាហ៍ទី២៤របស់ខ្លួន ដោយបានយកឈ្នះក្រុមភ្ញៀវកញ្ជ្រោងកំណាច Leicester City ក្នុងលទ្ធផល៣ទល់០កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៣។
៣គ្រាប់របស់ក្រុម Man Utd រកបានដោយខ្សែប្រយុទ្ធ Marcus Rashford ២គ្រាប់ ដែលកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះមកដល់ពេលនេះបានជាប់ឈ្មោះ ជាកីឡាករមួយដែលមានភាពប្រយុទ្ធមុតស្រួចបំផុតម្នាក់ដោយអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ស្ទើររាល់ការប្រកួត។ គាត់រកបានគ្រាប់បាល់១គ្រាប់នៅតង់ទីនាទីទី២៥ និងគ្រាប់ទី២នៅតង់ទី២នាទីទី៥៦។
ចំណែកគ្រាប់ទី៣ដែលស៊ុតបញ្ចូលទីក្រុម Leicester City គឺខ្សែបម្រើប្រយុទ្ធ Jadon Sancho ក៏អាចរកបានមួយគ្រាប់ផងដែរធ្វើឲ្យបញ្ចប់ការប្រកួតម្ចាស់ផ្ទះ Man Utd យកឈ្នះ Leicester City ក្នុងលទ្ធផល៣ទល់នឹង០។
បញ្ចប់ការប្រកួតសប្តាហ៍នេះ Man Utd យកបាន៣ពិន្ទុសរុប ដោយមាន៤៩ពិន្ទុ ស្ថិតនៅលេខរៀងទី៣បណ្តោះអាសន្នតាមពីក្រោយក្រុមលេខរៀងទី២ Man City ដែលមាន៥២ពិន្ទុ និងក្រុមលេខរៀងទី១កាំភ្លើងធំ Arsenal ដែលមាន៥៤ពិន្ទុ។
ការប្រកួតបន្ទាប់ក្រុម Man Utd នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះ Barcelona នៅថ្ងៃទី២៤ កុម្ភៈខាងមុខសម្រាប់ជើងទី២នៃការប្រកួតក្របខ័ណ្ឌ UEFA Europa League ក្រោយពីការប្រកួតជើងទី១ក្រុមទាំង២ទទួលបានលទ្ធផលស្មើ២ទល់២ ៕ (រូបភាព ៖BBC Sport)