ក្រសួងកិច្ចការនារី ទទូចដល់បណ្តាអង្គការ សង្គមស៊ីវិល ស្ថាប័ន ពាក់ព័ន្ធ សូមមេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ ខ្លួនឱ្យបានម៉ឺងម៉ាត់

ចែករំលែក៖

ភ្នំពេញ ; នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី បានចេញ សេចក្ដីថ្លងការណ៍ ដោយលើកឡើងថា, កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងកិច្ចការនារីបានចេញនូវសេចក្ដីប្រកាសព័ត៌មាន ដែលបានគូសបញ្ជាក់អំពីគោលជំហររបស់ក្រសួង មិនគាំទ្រជាដាច់ខាតលើទង្វើ និងអំពើទាំងឡាយណាដែល មានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ និងក្រុមគ្រួសារ ដែល ជាគំរូអាក្រក់ សម្រាប់ជំនាន់ក្រោយ។

ក្នុងន័យនេះ ក្រសួងកិច្ចការនារី សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា ការប្រើប្រាស់ការប្រមាថ និងចោទ ប្រកាន់ដោយគ្មានភស្តុតាងនិងមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាទុច្ចរិត ប្រឌិត ញុះញង់ បំផ្លើសបំភ្លៃ មួលបង្កាច់ ពីសំណាក់បុគ្គលអ្នកនយោបាយ មកលើក្រុមគ្រួសាររងគ្រោះ ដោយយកព័ត៌មានគ្មានមូលដ្ឋាន និងភស្តុតាង ច្បាស់លាស់ មកផ្សព្វផ្សាយ ឬអត្ថាធិប្បាយ នៅក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំ និងក្រុមគ្រួសារកំពុងមានទុក្ខ ធ្ងន់ធ្ងរ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួននោះ គឺជាទង្វើនិងអំពើថោកទាប គ្មានសីលធម៌ និងគុណធម៌ ដែលមិនអាចទទួលយកបាន និងត្រូវថ្កោលទោសដាច់អហង្ការ ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់ក្រុម គ្រួសាររងគ្រោះ។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏សូមអំពាវនាវដោយទទូចដល់បណ្តាអង្គការ សង្គមស៊ីវិល ស្ថាប័ន ពាក់ព័ន្ធ សូមមេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ ខ្លួនឱ្យបានម៉ឺងម៉ាត់ ចៀសវាងការប្រើប្រាស់ស្តង់ដារពីរ ដែលមានភាពលំអៀង និងរើសអើង ដើម្បីតែផល ប្រយោជន៍នយោបាយរបស់ខ្លួន ដែលការណ៍នេះ អាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន។

ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បុគ្គលអ្នកនយោបាយ អង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ភាពថ្លៃថ្នូរ សីលធម៌ គុណធម៌ក្នុងសង្គម ដើម្បីរក្សាបាននូវភាពសុខដុមរមនា និង បរិយាកាសសង្គមល្អ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print