គ.ជ.ប ប្រកាសផ្ដល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ចំនួន ៩,៧១០,៦៥៥ នាក់ ស្មើនឹង ៨៩,២៨ ភាគរយ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេច ស្តីពី ការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេច :
ប្រការ១.— ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ក្រោយពីការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩,៧១០,៦៥៥ នាក់ ស្មើនឹង ៨៩,២៨ ភាគរយ ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីចំនួន ៥,១៦១,៩០៩នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៧៨៩ ការិយាល័យ ។
ប្រការ២.~សេចក្តីសម្រេចនេះមានអានុភាពគតិយុត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print