ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង២២ និង០០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងផ្ដល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ស្ថិតត្រង់ចំណុចផ្លូវបេតុង មុខផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ រុន ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ចាន់ថា ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី៣-ឈ្មោះ ភុំ សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ នគរបាលក៏បានដកហូតវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ (០២កញ្ចប់ធំ និង០៤កញ្ចប់ថង់តូច)
-ដាវកែច្នៃ ប្រវែង៦៨សង់ទីម៉ែត្រ ០២ដើម
-សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ